(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានចូលរួមពិព័ណ៌ការងារ ដែលបានរៀបចំឡើង ដោយក្រុមហ៊ុនeverjob នាផ្សារទំនើប Aeon ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ពី សិស្សនិស្សិត និងបណ្ដាក្រុមហ៊ុនល្បីជាច្រើនទៀត។
ក្នុងឱកាសដាក់តាំងពិព័រណ៌ ក៏មានក្រុមហ៊ុនធំៗដែលមានឈ្មោះល្បីនៅកម្ពុជាចំនួន៣២ក្រុមហ៊ុន បានចូលរួមក្នុងកម្មវិធីនោះ ដែលបានធ្វើឲ្យបរិយាកាសឲ្យមានភាពអ៊ូរអរ និងអធឹកអធមកាលពីចុងខែកន្លងទៅនេះ។
ចាប់តាំងពីពេលចាប់ផ្តើមនាវេលាម៉ោង១០ព្រឹក គេសង្តេតឃើញថាមានប្អូនៗសិស្សនិសិត្សដែលកំពុងសិក្សា ជិតបញ្ចប់ការសិក្សា ទើបតែបញ្ចប់ការសិក្សា និងបុគ្គលិកមានវិជ្ជាជីវៈក្មេងៗ បានមកចូលរួមជាច្រើនកុះករ ។ ហ្វឺស ហ្វាយនែន ដែលមានទីតាំងស្តង់របស់ខ្លួននៅចំទល់មុខឆាកកម្មវិធី បានទទួលស្វាគមន៍ប្អូនៗនិសិត្សជាច្រើន ពេលដែលពួកគេមកសាកសួរព័ត៌មាន និងដាក់ពាក្យសុំធ្វើការជាមួយនឹង ហ្វឺស ហ្វាយនែន។
បន្ទាប់ពីបានស្តាប់ការណែនាំអំពីព័ត៌មានអំពី ហ្វឺស ហ្វាយនែន លក្ខខណ្ឌការងារ បរិយាកាសការងារ និងអត្ថប្រយោជន៍សម្រាប់បុគ្គលិក មានប្អូនៗនិស្សិតជាច្រើនបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើអត្ថប្រយោជន៍បុគ្គលិក ជាពិសេសទស្សនវិស័យរបស់ហ្វឺស ហ្វាយនែន ក្នុងការផ្តល់នូវកម្ចីទាក់ទងនឹងលំនៅឋាន រយៈពេលវែង ដល់អ្នកដែលមានចំណូលទាប និងមធ្យម ដោយខ្លះបានដាក់ពាក្យស្នើសុំធ្វើការ ដែលបានភ្ជាប់មកស្រាប់ និងខ្លះទៀត បានបំពេញពាក្យស្នើសុំធ្វើការនៅហ្នឹងកន្លែង។
កម្មវិធីពិព័ណ៌ការងារមួយនេះ ពិតជាមានផលវិជ្ជាមាន ដល់សង្គមតាមរយៈ ការដល់ជាត្រីវិស័យ មគ្គុទេស សេចក្តីសង្ឃឹម និងឱកាសបញ្ចេញសមត្ថភាពដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឲ្យពួកគេអាចរីកចម្រើន និងពង្រឹងសមត្ថភាព ក្នុងវិជ្ជាជីវៈរបស់ពួកគេជាមួយស្ថាប័ននានា ដែលបាន និងកំពុងបម្រើដល់សង្គមជាតិ៕