Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកស្អែកនេះ តុលាការ​កំពូល នឹងប្រកាសសាលដីកា នៃសំណុំរឿងមុនអង្គសេចក្តីចំនួន២របស់ លោក​ គឹម សុខ

04-07-2017 17:22

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ តុលាការកំពូល នឹងប្រកាសសាលដីកា នៃសំណុំរឿងមុនអង្គសេចក្តីចំនួនពីររបស់ លោក​ គឹម សុខ។ សំណុំរឿង២នោះ រួមមាន ករណី លោក​ គឹម សុខ ប្តឹងជំទាស់នឹងដីកាសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និង ដីកាសម្រេចមិនអនុញ្ញាតឲ្យមានការបំពេញកិច្ចជួបសួរតទល់ ជាមួយដើមបណ្តឹង។ នេះបើតាម លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង។

លោក គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី 05/7/17 វេលាម៉ោង 8៖00 ព្រឹក តុលាការកំពូលនឹងធ្វើការប្រកាសសាលដីកា នៃសំណុំរឿងមុនអង្គសេចក្តីចំនួនពីររឿង គឺ ( គឹម សុខ ប្តឹងតវ៉ាជំទាស់នឹង ដីកាសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និង ដីកាសម្រេចមិនអនុញ្ញាតឲ្យមានការបំពេញកិច្ចជួបសួរតទល់ ជាមួយដើមបណ្តឹង) របស់សាលាដំបូង រាជធានីភ្នំពេញ និង ដែលតុលាការកំពូលបានធ្វើការជំនុំជម្រះ កាលពីថ្ងៃទី២១ និង ២៨ ខែមិថុនា កន្លងទៅ»

សូមបញ្ជាក់ថា លោក គឹម សុខ ដែលអះអាងថា ខ្លួនជាអ្នកវិភាគនយោបាយ និងសង្គម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីមេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្តឹងមួយទៅតុលាការ។

ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ និយាយវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាថា ជាអ្នករៀបចំឃាតកម្មលើ លោក កែម ឡី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕