(ភ្នំពេញ)៖ គណៈកម្មការកណ្តាលរៀបចំការប្រឡង របស់ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ជាសិស្ស-និស្សិត ដែលបានដាក់ពាក្យប្រឡងប្រជែង ចូលបម្រើការងារក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៧ ឲ្យបានជ្រាបថា កាលបរិច្ឆេទនៃការប្រឡងប្រជែង ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំធ្វើទៅនៅថ្ងៃអាទិត្យទី១៦ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧វិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៧ ជ្រាបជាព័ត៌មាន»។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ខាងក្រោមនេះ៖