(ភ្នំពេញ)៖ បន្ទាប់ពីឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាសេដ្ឋីផ្នែកកសិកម្មនៅកម្ពុជា បានសម្តែងការរិះគន់រឿងមួយជុំវិញរឿងទប់ស្កាត់ ការនាំចូលជ្រូកពី ប្រទសជិតខាង នៅថ្ងៃនេះលោកឧកញ៉ា ម៉ុង ប្ញទ្ធី បានឆ្លើយតបវិញថា «រឿងនេះអាចកើតឡើង​ដោយសារ​តែកសិករ​អ្នកចិញ្ចឹម​ជ្រូក​ចេះតែ​ត្អូញត្អែរ​ប្រាប់​មកខ្ញុំ​ថា​ បើនៅតែ​អនុញ្ញាតិ​ឱ្យ​នាំ​ចូល​ជ្រូក​ខុសច្បាប់កាន់តែ​ច្រើន​ឡើងៗ ​អីចឹង​ពួកគាត់​ប្រាកដ​ជាស្លាប់​អស់ហើយ​ ខ្ញុំ​បាន​តប​ទៅវិញ​ថា ចេះតែ​និយាយ​ថា ​ជ្រូក​នាំចូលខុស​ច្បាប់​បើក្រសួង​កសិកម្ម​ចេញច្បាប់​អនុញ្ញាតិឲ្យវា​​មានអីខុសច្បាប់ទៀត»។

ទោះបីយ៉ាងណានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧​ លោកឧកញ៉ា ម៉ុង ប្ញទ្ធី ហាក់បន្ថយភាពតានតឹងបន្តិចចំពោះបញ្ហានេះ ដោយលោកបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំ​មិនដឹងថា​អ្នក​សារព័ត៌មាន​បាន​សំដី​ខ្ញុំ​ពីណាមកមកទេថា ​ខ្ញុំ​រិះគន់​លើ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បើខ្ញុំមិនដែល​បានសម្ភាសន៍​ផងនោះ​ ។​ រឿងនេះអាចកើតឡើង​ដោយសារ​តែកសិករ​អ្នកចិញ្ចឹម​ជ្រូក​ចេះតែ​ត្អូញត្អែរ​ប្រាប់​មកខ្ញុំ​ថា​ បើនៅតែ​អនុញ្ញាតិ​ឱ្យ​នាំ​ចូល​ជ្រូក​ខុសច្បាប់កាន់តែ​ច្រើន​ឡើងៗ ​អីចឹង​ពួកគាត់​ប្រាកដ​ជាស្លាប់​អស់ហើយ​ ខ្ញុំ​បាន​តប​ទៅវិញ​ថា ចេះតែ​និយាយ​ថា ​ជ្រូក​នាំចូលខុស​ច្បាប់​បើក្រសួង​កសិកម្ម​ចេញច្បាប់​អនុញ្ញាតិឲ្យវា​​មានអីខុសច្បាប់ទៀត។ គាត់​បន្តទៀតថា ​ហើយចេះតែ​សន្យា​ចាំពិនិត្យ​សិក្សា​សិន​ ខ្ញុំ​ឆ្លើយថា​ បើថែមពាក្យមួយ​ឃ្លា​ទៀតថា រហូតដល់ដួលរលំ​អស់សិន​។ រឿងនេះ​អត់មាន​ពាក់ព័ន្ធ​អី ទៅនឹង​ឯកឧត្ដម​រដ្ឋមន្ត្រី​ចុះទៅ​ប៉ៃលិន​ទេ​ ហើយ​ក៏មិនមានហេតុផល​ណាមួយដែល​រះគន់គាត់នោះទេ​»

សូមជំរាបថា ការនាំចូលជ្រូកពីប្រទេសជិតខាង នៅតែបន្តជាបញ្ហាប្រឈមដល់កសិករ និងអ្នកចិញ្ចឹមជ្រូករបស់កម្ពុជា ដោយមិនអាចប្រកួតប្រជែងនឹងជ្រូក នាំចូលបាន ព្រោះជ្រូកនាំចូលមានតម្លៃថោកជាង ជ្រូកដែលចឹញ្ចឹមក្នុងស្រុក។ សូមបញ្ជាក់ថា ដើម្បីធានាស្ថិរភាពថ្លៃ និងតម្រូវការផ្គត់ផ្គង់ជ្រូកសាច់ក្នុងទូទាំងប្រទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យដឹកជញ្ជូនជ្រូកសាច់រស់នាំចូលជាមធ្យមប្រមាណ១២៥០ក្បាលក្នុងមួយថ្ងៃ»៕