(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តចំបក់មាស សង្កាត់បាក់ខែង និងវត្តឧទ្ទម្ពរ សង្កាត់កោះដាច់។
ក្នុងនោះវត្តនីមួយៗ រួមមានទៀនវស្សា១គូ, ទេយ្យទាន១, អង្ករ២បាវ, មី៤កេស, ទឹកសុទ្ធ៤កេស, ទឹកក្រូច៤កេស, ទឹកផ្លែឈើ៤កេស, ស្ករស១បាវ, ទឹកដោះគោ១កេស, តែ៤កញ្ចប់ធំ និងទេយ្យវត្ថុរបស់លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌជ្រោយចង្វារ រួមមានមី២កេស, ត្រីខ២ដុំ ស្មើ២០កំប៉ុង, ទឹកត្រី២យួរ និងទឹកស៊ីអ៊ីវ២យួរ។
ដោយឡែកបច្ច័យប្រគេនសម្រាប់កសាង វត្តចំបក់មាស សង្កាត់បាក់ខែង បច្ច័យ១,១៧០,០០០រៀល, ប្រគេនព្រះចៅអធិការ ៨០,០០០រៀល, ព្រះសង្ឃ៦អង្គ ក្នុងមួយអង្គ៥០,០០០, ជូនយាយជី តាជី ៣០នាក់ ក្នុងម្នាក់ថវិកា២ម៉ឺនរៀល។ ចំណែកវត្តឧទ្ទម្ពរ សង្កាត់កោះដាច់ បច្ច័យកសាង១,០០០,០០០រៀល, ប្រគេនព្រះចៅអធិការ ៨០,០០០រៀល, ព្រះសង្ឃ៦អង្គ ក្នុងមួយអង្គ៥០,០០០រៀល, ជូនយាយជី តាជី ៣៨នាក់ក្នុងម្នាក់ ថវិកា១០,០០០រៀល៕