(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីអេកូទេសចរណ៍ នៅស្ដីការក្រសួងទេសចរណ៍។
ការពិភាក្សានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
គោលនយោបាយជាតិ ស្ដីពីអេកូទេសចរណ៍នេះ មានការព្រាងទុកយូរឆ្នាំមកហើយ ដែលមានការជួយជ្រោមជ្រែងពីដៃគូអន្តរជាតិទៀតផង។