(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គុន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ រាជរដ្ឋាភិបាល សម្រេចបិទច្រករបៀងទាំងអស់ នៅតាមព្រំដែនជាមួយប្រទេសថៃ គោលបំណងទប់ស្កាត់ពលករខ្មែរ ឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ ក្រោយថៃរឹតបន្តឹងការងារពលករបរទេស
២៖ អ្នកនាំពាក្យលោក ហេង សួរ ថ្លែងថា រដ្ឋាភិបាលថៃ សម្រេចព្យួរការអនុវត្តច្បាប់ថ្មីរបស់ខ្លួន ដែលរឹតបន្តឹង ពលករ បរទេស ហើយអនុគ្រោះចំពោះពលករខ្មែរ
៣៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ក្រសួងមហាផ្ទៃ កំណត់ឲ្យប្រកាសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទូទាំងប្រទេសនៅថ្ងៃនេះ
៤៖ អ្នកនាំពាក្យកាន់អំណាច៖ ការកកាយរឿងឃាតកម្ម លោក កែម ឡី របស់លោក សម រង្ស៊ី គ្រាន់តែចង់ដាក់បន្ទុក លើគូសត្រូវនយោបាយប៉ុណ្ណោះ
៥៖ សម្តេចតេជោ ហ៊ុន សែន៖ កំណើនការគាំទ្រមកលើគណបក្សប្រជាជននៅបរទេស កំពុងកើនឡើងយ៉ាងច្រើន
៦៖ ឃាតកចាក់សម្លាប់ ជនរងគ្រោះនៅក្នុងបន្ទប់ទឹក ផ្ទះបើក Internet កណ្តាលក្រុងតាខ្មៅ នៅពេលនេះកម្លាំងអាវុធហត្ថ តាមចាប់បាននៅខេត្តសៀមរាប
៧៖ សម្តេចក្រឡាហោម ស ខេង ប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តមណ្ឌលគីរី និងខេត្តតាកែវ
៨៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ពិភពលោក Emirates បើកសម្ពោធជើងហោះហើរជាផ្លូវការមកកាន់កម្ពុជា, យន្តហោះ Boeing 777 ជើងហោះហើរដំបូងគេ បានចុះចតដោយជោគជ័យ
៩៖ ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៦លានដុល្លារ សម្រាប់ផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជាទៅសិក្សា នៅប្រទេសជប៉ុន
១០៖ ពលករខ្មែរ២០នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្រះកែវ ប្រទេសថៃ ពេលជិះរថយន្តត្រឡប់ មកស្រុកកំណើតវិញ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រទេសកូរ៉េខាងជើង «ប្រារព្ធខួបនៃថ្ងៃបង្កើត កងកម្លាំងអភិវឌ្ឍន៍មីស៊ីលផ្លោង» ដែលកំពុងរីកមុខមាត់ លើឆាកអន្តរជាតិ!
២៖ សមាជិកសភាបក្សប្រជាធិបតេយ្យ ស្នើបង្កើតគណៈកម្មាធិការពិសេសទម្លាក់ លោក ដូណាល់ ត្រាំ ពីតំណែង
៣៖ សហរដ្ឋអាមេរិក «បញ្ជូននាវាពិឃាតទៅសមុទ្រចិនខាងត្បូង» ដែលកំពុងបង្កឲ្យទីក្រុងប៉េកាំង ផ្ទុះកំហឹងខ្លាំងក្លា! ៕