Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងសមាជិកបក្ស ប្រជាជនកម្ពុជានៅអាមេរិក ប្រារព្វខួបអនុស្សាវរីយ៍លើក៦៦ ថ្ងៃបង្កើតបក្ស និងអបអរជ័យជម្នះ ការបោះឆ្នោតឃុំសង្កាត់

03-07-2017 16:54

(សហរដ្ឋអាមេរិក)៖ បណ្តាគណៈកម្មាធិការសាខាបក្ស និងអនុសាខាបក្សតាមបណ្តាទីក្រុង និងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ដែលមានដូចជា រដ្ឋម៉ាសាឈូសេត, រដ្ឋផេនស៊ីលវ៉េនញ៉ា, រដ្ឋញ៉ូវ ជឺស៊ី, រដ្ឋ តិចសាស, រដ្ឋវ៉ាស៊ីងតោន និងរដ្ឋកាលីហ្វ័រញ៉ា បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និង អបអរសាទរនូវជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាពេលថ្មីៗកន្លងទៅនេះ។

ក្នុងនោះសំរាប់រដ្ឋផេនស៊ីលវ៉េនញ៉ា, រដ្ឋញ៉ូវ ជឺស៊ី និង រដ្ឋតិចសាស បានធ្វើឡើងក្រោមអធិបតីភាពលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាប្រចាំ សហរដ្ឋអាមេរិកផងដែរ។

ក្នុងកម្មវិធីនោះក៏មានការថ្លែងនូវសារនយោបាយមួយចំនួន អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គកន្លងមក រហូតធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើន ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។

ផ្សាភ្ជាប់ជាមួយស្នាដៃធំៗជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសមានស្ថិរភាពនយោបាយ សុខសន្តិភាព ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស យ៉ាងច្រើនកុះករនៅតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តដើរតាមមាគ៌ាគណបក្សជារៀងរហូត៕