(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំពិធីប្រគល់សញ្ញាបត្របញ្ចប់ ការសិក្សាដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សា នៅទីតាំងរបស់សាលាដែលមានអាសយដ្ឋានផ្ទះលេខ ១០៧ ផ្លូវ២០០៤ ក្រោមអធិបតីភាពរបស់បណ្ឌិត រស់ សាលីន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃក្រសួងអប់រំយុវជន និងកីឡា។
ក្នុងឱកាសដ៏ពិសេសនេះ លោកបណ្ឌិត រស់ សាលីន បានផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ជូនដល់ប្អូនៗបញ្ចប់ថ្នាក់ទី១២ ចំនួន៣១នាក់ ព្រមទាំងប្អូនៗដែលទើបបញ្ចប់កម្រិតអនុវិទ្យាល័យ (ថ្នាក់ទី៨) ចំនួន១៣៩នាក់។ ក្នុងនោះប្អូនៗកុមារតូចៗកម្រិតមត្តេយ្យ អន្តរជាតិចំនួន១៨៩នាក់ ក៏ទទួលសញ្ញាបត្រផងដែរ។
លើសពីនេះទៅទៀត ក៏មានការប្រគល់ជាវិញ្ញាបនបត្រដល់សិស្សឆ្នើម ក្នុងកម្មវិធីសិក្សាចំណេះទូទៅខ្មែរចំនួន៥២នាក់។ សិស្សានុសិស្សមិនត្រឹមតែទទួលបាន ការរីកចម្រើនលើការសិក្សាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ពួកគេក៏រីករាយជាមួយនឹង ការអប់រំដ៏ល្អតាមរយៈ តន្រី្ត កីឡា ព្រមទាំងការចូលរួមក្នុងដំណើរ ទស្សនកិច្ចសិក្សា រួមទាំងការប្រកួតប្រជែងទាំងក្នុងនិងក្រៅ ប្រទេសទៀតផង។
ឆ្នាំនេះជាឆ្នាំទីមួយដែល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្តល់ជូននូវវគ្គសិក្សាសម្រាប់ការប្រលង ជាច្រើនដល់សិស្សថ្នាក់វិទ្យាល័យកម្រិតខ្ពស់ ដែលវគ្គសិក្សាទាំងនេះសុទ្ធសឹង តែជាមុខជំនាញនៅកម្រិត សាកលវិទ្យាល័យ ហើយក្នុងនោះសិស្សរបស់យើងចំនួន៤២នាក់ បានបញ្ចប់វគ្គសិក្សាទាំងនេះ ដោយជោគជ័យ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សជាច្រើនបានទៅបន្តការសិក្សា នៅសាកលវិទ្យាល័យក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា កូរ៉េ អាឡឺម៉ង់ ម៉ាឡេស៊ី និងប្រទេសថៃ ជាដើម។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា និងព័ត៌មានសាលាសូមចូលទៅកាន់
គេហទំព័រ www.ciaschool.edu.kh
អ៊ីម៉ែលទៅកាន់ [email protected] ឬទាក់ទងតាមទូរស័ព្ទលេខ៖ 012 200011 / 069 400011.