(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងការពារជាតិ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧ ហើយលើកទិសដៅបន្តសម្រាប់ការអនុវត្តនៅឆមាសទី២ ឆ្នាំ២០១៧ បន្តទៀត។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ អគ្គមេបញ្ជាការរង នាយទាហាន ជាច្រើនរូប៕