(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារ ចុះជួបផ្ទាល់ជាមួយពលរដ្ឋក្នុងមូលដ្ឋានភូមិចំបកមាស សង្កាត់បាក់ខែង ដើម្បីស្វែងយល់ និងស្ដាប់ពីទុក្ខលំបាក់របស់ពួកគាត់ និងងាយស្រួលឲ្យអាជ្ញាធរដោះស្រាយឲ្យបានទាន់ពេល។

នាឱកាសនោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ មានការពិភាក្សាគ្នា និងលើកពីបញ្ហាទៅវិញទៅមក ត្រង់ទៅ ត្រង់មក យ៉ាងផុសផុល និងបានដោះស្រាយបញ្ហាជាបណ្ដើរៗ ជូនប្រជាពលរដ្ឋមួយចំនួនផងដែរ។

បន្ថែមពីនេះ អភិបាលខណ្ឌជ្រោយចង្វា ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋផងដែរ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា និងបានពិសារនំបញ្ចុករួមគ្នាទៀតផង ហើយក្រៅពីនំបញ្ចុកក៏មាន ​ក្ដាម ខ្យង លៀសឆាអំពិលទុំផងដែរ៕