ប្រធានក្រុមកាងារចាត់តាំងយុវជនប្រទេសកាណាដា ដឹកនាំប្រតិភូជួបសំណេះសំណាលជាមួយយុវជនបក្ស និងសមាជិកបក្សនៅក្រុងចំនួន៣ នៃប្រទេសកាណាដា
02-07-2017 14:40
(កាណាដា)៖ លោក រិន វីរៈ ប្រធានក្រុមកាងារ រៀបចំអង្គការចាត់តាំងយុវជនប្រទេសកាណាដា និងជារដ្ឋលេខាធិការ ក្រសួងផែនការ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូក្រុម ដ.៣ ចូលរួមជួបសំណេះសំណាលសកម្មជនយុវជនបក្ស សាខាបក្ស សមាជិកបក្ស និងប្រជាពលរដ្ឋរស់នៅក្រុង Toronto, ក្រុង Ottawa និង ក្រុង Montreal។
លោក រិន វីរៈ បញ្ជាក់ថា ក្នុងគោលបំណងនៃពិធីជួបនេះ គឺដើម្បីជំរាបជូនប្រជាពលរដ្ឋ អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ ក៏ដូចជាកាប្រឹងបែ្រងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ រហូតមានការីកចម្រើនដូចសព្វថៃ្ងនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងឱកាសនោះ ក្រៅពីទទួលបាយសាមគ្គី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំង៣ បានចូលរួមជាថវិកាដល់ក្រុមកាងារ ដ.៣ ឲ្យជីកអណ្តូងទឹក ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ចំនួន១៧,២២៥ដុល្លារ កាណាដាផងដែរ៕