Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល៖ ឆមាសទី១នេះ អ្នកញៀនគ្រឿងញៀនចំនួន១,៥៧៦នាក់ ទទួលបាន​សេវាព្យាបាល ​ក្នុងមូលដ្ឋាន​សុខាភិបាល​

01-07-2017 17:42

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍ដោយបញ្ជាក់ថា ក្នុងឆមាសទី១នេះ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស បានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន បានចំនួន ១,៥៧៦នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ៦៨៨នាក់ និងតាមបណ្ដាខេត្ត៨៨៨នាក់។ នេះបើយោងតាមរបាយការណ៍ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។

របាយការណ៍បានបន្តថា ក្នុងចំណោមអ្នកទទួលបានសេវាព្យាបាលទាំងនោះ មានអ្នកជំងឺថ្មីចំនួន ៦៥៩នាក់, និងអ្នកជំងឺចាស់មានចំនួន ៩១៧នាក់, អ្នកញៀនថ្នាំអំ្វហ្វេតាមីន ១,៤៥៨​នាក់, អ្នកញៀនពួកអាភៀនចំនួន១១៨នាក់នាក់, ដោយក្នុងនោះបុរស​មានចំនួន១,៤០៥នាក់ និងស្រ្ដីមានចំនួន១៧១នាក់។

សូមអានខ្លឹមសារលម្អិត ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖