(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋជួលអេស្កា ជីកស្រះ នៅចំណុចអូរខ្ចៅ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង បានប្រទះឃើញគីបបំបែក និងក្បាលគ្រាប់ ធុន៨២មីលីម៉ែត្រចំនួន២៨កេស ហើយបានប្រគល់ជូនសមត្ថកិច្ច។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ប្រជាពលរដ្ឋបាននាំគ្នាយកគ្រឿងចក្រ ដើម្បីកាយយកអាចន៍ដី និងជីកស្រះមិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែប្រទះឃើញគ្រាប់ខាងលើនេះ សំណាងណាស់កាយដីមិនចំគ្រាប់ និងមិនបង្កឲ្យផ្ទុះ កុំអីគ្រោះថ្នាក់មនុស្សមិនដឹងថាមានគ្នាប៉ុន្មាននាក់ទេ ហើយភ្លាមៗប្រជាពលរដ្ឋ បានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យកន្លែងហេតុការណ៍។
ក្រោយត្រួតពិនិត្យ សមត្ថកិច្ចបានទំនាក់ទំនងទៅអង្គការ «ហេឡូត្រាស់» ដើម្បីមកទទួលយកគ្រាប់ខាងលើនេះរក្សាទុកបំផ្លាញចោល៕