(កំពង់ធំ)៖ រថយន្ដដឹកឈើធ្នង់ជាង១០តោនមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាន និងឃាត់បានជនសង្ស័យ៣នាក់ផងដែរ។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ក្រោមការសម្របសម្រួលពីលោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដដឹកនាំឈើប្រណិតធ្នង់នេះ ម៉ាក​ហ៊ី​យឹនដាយ ៥តោន ពាក់ស្លាក​លេខ​ភ្នំពេញ​3B-4694 ដែលផ្ទុកឈើប្រមាណជាង១០តោន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លូនបានឈ្មួញម្នាក់ឈ្មោះ ស៊ុន ផល និងបក្ខពួក២នាក់ផ្សេងទៀត ឈ្មោះ​​ ម៉ៅ សា​ខន និងឈ្មោះ តាំង ឡៃ។ បច្ចុប្បន្នជនសង្ស័យ​ត្រូវបានបញ្ចូនទៅតុលាការខេត្តកំពង់ធំ ឯវត្ថុតាងយកទៅរក្សា​ទុកនៅ ផ្នែករដ្នបាលព្រៃឈើ​ស្ទោង ដើម្បីធ្វើការវាស់វែងបន្ដ៕