(ភ្នំពេញ)៖ Bar B Q Plaza (បាប៊ីឃ្យូ ផ្លាហ្សា) បានបើកសម្ពោធសាខាទី១របស់ខ្លួន ជាផ្លូវការហើយ នៅថ្ងៃទី៣០ ខែមិថុនានេះ នៅផ្សារទំនើបអ៊ីអន ដែលជាភោជនីយដ្ឋាននេះ ចម្អិនម្ហូបដោយខ្លួនឯង បែបម៉ុងហ្គោលី និងជប៉ុន រសជាតិឈ្ងុយឆ្ងាញ់ ពិសេសគ្មានពីរ គុណភាពល្អ អនាម័យខ្ពស់ តម្លៃសមរម្យបំផុត ។
ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និង ជប៉ុននេះ Bar B Q Plaza នឹងផ្តល់ជូននូវ អាហារដែលមានជីវជាតិ និងមានតម្លៃសមរម្យ អាហារស្រស់ និងមានអនាម័យខ្ពស់ ដោយរួមមាន៖ សាច់ជ្រូក សាច់មាន់ ត្រី បង្គា បន្លែ និងរសជាតិ ទឹកជ្រលក់រូបមន្តសំងាត់ ដែលមាន៤៨គ្រឿងផ្សំ ដែលបានលាយបញ្ចូលគ្នា នឹងធ្វើការបរិភោគអាហារនៅ បារ ប៊ី ឃ្យូ ផ្លាហ្សា ប្រកបដោយភាពរីករាយ។
ពិសេសមានខ្ទះមាស នឹងប្រើសម្រាប់ចម្អិនសាច់បន្លែនិងស៊ុបនឹង ធ្វើឲ្យការញុំា អាហារ ជួបជុំគ្រួសារកាន់តែមានន័យ។ Bar B Q Plaza ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខមួយ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ ពិសេស Bar B Q Plaza បានប្រើគ្រឿង ផ្សំពីប្រទេសថៃ ដើម្បីរក្សារសជាតិដើម។
ភោជនីយដ្ឋាន Bar B Q Plaza នៅកម្ពុជានេះ ដោយមានក្រុមហ៊ុន Express Food Group (EFG) ដែលជាសាខា របស់ក្រុមហ៊ុន RMA Cambodia ទើបបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បីប្រតិបត្តិការភោជនីយដ្ឋាន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា Bar B Q Plaza ចំនួនដប់ទៀតនៅត្រឹមឆ្នាំ២០២២។ ការពង្រីកនេះ នឹងនាំមកនូវការងារថ្មី ជាង១០០បន្ថែម នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុន នឹងឡើងដល់ទៅជាង១៣០០។
Bar B Q Plaza ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុនដែលល្បីជាយូរមកហើយ ជាមួយភោជនីយដ្ឋានរបស់គាត់។ Bar B Q Plaza មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំង១៧សាខា នៅប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Thai Food Passion Co រៀបចំការពង្រីកទុកមុនយ៉ាងហោចណាស់៣០ ភោជនីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។
EFG ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានមុនដំបូង និងនាំមុខគេ ដែលនាំមកនូវភោជនីយដ្ឋានអាហារអន្ដរជាតិ មកកម្ពុជាតាំងពីឆ្នាំ២០០៤។ សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកជាង១,២០០នាក់ នៅទូទាំងប្រទេស ហើយប្រតិបត្តិ៖ The Pizza Company, BBQ Chicken, Swensen’s, Costa Coffee, Dairy Queen និង Krispy Kreme៕