(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រី ដើម្បីអបអរសាទរ «ទិវាមច្ឆាជាតិ០១កក្កដា» នៅអាងទឹកទំនបពហុបំណងបាត់ដំបង (សេកសក) ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលជលផលខេត្ត និងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
សូមជម្រាបថា កូនត្រីសរុបជាង១លានក្បាល ដែលត្រូវសម្ដេចក្រឡាហោម ស ខេង ប្រលែងនៅក្នុងពិធីនេះ៕