(កំពង់ស្ពឺ)៖ កម្លាំងជំនាញចុះបង្ក្រាបករណីក្រុមអ្នកញៀនល្បែង ខ្លាឃ្លោកចំនួន៧នាក់ រួមទាំងវត្ថុតាងមួយចំនួន ដែលប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន បានថ្លែងប្រាប់បណ្តាញភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីបង្ក្រាបល្បែង ខុសច្បាប់នេះធ្វើឡើងនាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ហើយករណីចុះបង្ក្រាបកន្លែង ទីតាំងលេងល្បែង (ខ្លាឃ្លោក)ស្ថិតនៅចំណុចភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ហើយក្នុងបង្ក្រាបនោះកម្លាំងបានឃាត់មុខ សញ្ញាបានចំនួន៧នាក់៖
១៖ ឈ្មោះ លៀង ហ្វុងណា អាយុ១៧ឆ្នាំ នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង
២៖ ឈ្មោះ ប៉ុស ឈឿន អាយុ៤៩ឆ្នាំ នៅភូមិចំកាតាងែត ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៣៖ ចាន់ ណារិទ្ធ អាយុ៣០ឆ្នាំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង
៤៖ ឈ្មោះ ថង សុឃឿន អាយុ ៣៤ឆ្នាំ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង
៥៖ ឈ្មោះ ផុន ពៅ អាយុ ២៣ឆ្នាំ នៅភូមិ អង្គដូនពិស ឃុំទឹកល្អក ស្រុកគងពិសី
៦៖ ឈ្មោះ ចាន់ អេង អាយុ ៥៣ឆ្នាំ នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង
៧៖ ឈ្មោះ ធួន មិនា អាយុ៣១ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី។
វត្ថុតាងដកហូតបានរួមមាន៖ កំរាល និងទូរស័ព្ទដៃសំរាប់លេងខ្លាឃ្លោកផងនោះដែរ នៅពេលធ្វើការឃាត់ខ្លួនមុខសញ្ញាខាងលើបានឆ្លើយសារ ភាពថាខ្លួនពិតជាបានលេងល្បែង(ខ្លាឃ្លោក)តាមអនឡាញពិតប្រាកដមែន។ រឿងគួរកត់សម្គាល់ជាងនេះទៅទៀត គឺអំពោះប្លន់ប្រដាប់អាវុធ បានកើតឡើងនៅតាមបណ្ដាខេត្តមួយចំនួន ប្រការនេះ បានធ្វើឲ្យប្រជាពលរដ្ឋទូទៅព្រួយបារម្ភកាន់តែខ្លាំង ចំពោះបញ្ហាអសន្តិសុខសង្គម បើទោះបីសមត្ថកិច្ច តាមបណ្ដាខេត្តនានា យក ចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គម យ៉ាងណាក៏ដោយ។
ក្រសួង និងស្ថាប័នមួយចំនួន បានដាក់ចេញនូវវិធាន ការច្បាស់លាស់ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយតែមិនបង្ក្រាប ល្បែងឲ្យអស់ទេ បទល្មើសលួច ប្លន់ប្រដាប់អាវុធ និងបទល្មើសផ្សេងៗនៅតែកើតឡើងយ៉ាងរាលដាលធ្វើឲ្យប្រជាពលរដ្ឋ នៅតែភ័យខ្លាច ចំពោះបញ្ហា អសន្តិសុខ សង្គម។ ដូច្នេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខសង្គម គឺបង្ក្រាបគ្រប់ទម្រង់ល្បែងស៊ីសងគ្រប់ប្រភេទដែលកំពង់ប្រព្រឹត្តតាមមូលដ្ឋាន។
បច្ចុប្បន្នជនល្មើស រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកម្រិតសាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីរិវិធីច្បាប់៕