(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រខ្លាំង ពីអតិថិជនលើពិភពលោកលើផលិតផលពិត មិនក្លែងក្លាយពីក្រុមហ៊ុន CASIO ដែលជាក្រុមហ៊ុនដ៏ល្បីរបស់ប្រទេសជប៉ុននេះ បានផលិតនាឡិកាម៉ាកថ្មីៗជាបន្ដបន្ទាប់ ហើយកាន់តែអស្ចារ្យនោះ គឺផលិតផលចុងក្រោយម៉ាក G-FACTORY CASIO ដែលមានគុណភាពមិនធម្មតាឡើយ ។
ថ្លែងក្នុងសន្និសីទអ្នកលក់នាឡិកា CASIO នៅសណ្ឋាគារសូហ្វីតែល នៅយប់មិញ លោក Atsushi Yamaoka ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CASIO Computer CO.LTD បានលើកឡើងថា បច្ចុប្បន្ននាឡិកា G-FACTURY CASIO កំពុងមានការពេញនិយមពីប្រជាជនជប៉ុនគ្រប់ស្រទាប់អាយុ ដោយការជឿទុកចិត្តលើគុណភាពរបស់វា ស្របពេលវាបានចរន្ដលក់លើទីផ្សារពិភពលោកជាង ៩០ប្រទេសរួចមកហើយ រួមទាំងទីផ្សារកម្ពុជាផងដែរ ។
លើសពីនេះ ផលិតផលចុងក្រោយមួយនេះ វាមានសមត្ថភាពពិសេសក្រៅពីគុណភាព តម្លៃ និងការកំណត់ម៉ោងច្បាស់លាស់ វាថែមទាំងអាចប្រាប់គោលដៅជាក់លាក់ដល់អ្នកប្រើប្រាស់ រួមទាំងអាចស្ថិតនៅក្នុងទឹកជម្រៅ ២០០ម៉ែត្រដោយពុំជ្រាបទឹកទៀតផង ។ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់ នឹងគាំទ្រប្រើប្រាស់ផលិតផលនេះ ដូចផលផលមុនៗដែរ ។ លោក Atsushi Yamaoka បញ្ជាក់បន្ថែម ។
លោក គួច ណាវ នាយកប្រតិបត្តិក្រុមហ៊ុននាឡិកាស្វីស និងជប៉ុន បានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានអាយុកាល ២៣ឆ្នាំមកហើយ ព្រមទាំងទទួលនូវទំនុកចិត្ត ចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរណ៍ ទំនិញជូនអតិថិជននៅក្នុងប្រទេស ដែលបានគាំទ្រ និងទទួលស្គាល់ថា ជាផលិតផលពិត១០០% មិនមានការក្លែងបន្លំនោះទេ ក្នុងនោះក៏មានផលិតជាច្រើនពីក្រុមហ៊ុននាឡិកា CASIO ផងដែរ ។
លោកថា ដោយសារតែមានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ ក្រុមហ៊ុនរបស់លោកបាននាំមកនូវនាឡិកាម៉ាកល្បីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន ។ ជាងនេះទៅទៀតមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ក៏បានបើកហាងនាឡិកាជាបន្តបន្ទាប់ នៅតាមផ្សារទំនើប និងតាមទីប្រជុំជនជាច្រើន ហើយថែមទាំងបានពង្រីកខ្លួនទៅកាន់ទីផ្សារប្រទេសឡាវទៀតផង ៕