(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ស្ថានទូតអាមេរិក ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង ៥នាក់ឲ្យនៅក្រៅឃុំ
២៖ គណបក្សប្រឆាំងចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន
៣៖ លោក អេង ឆៃអ៊ាង ទម្លាយថា អ្នកមានអំណាចជាអ្នកចាត់ចែងដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ហើយអះអាងថា ជាចលនានយោបាយ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក អេង ឆៃអ៊ាង កំពុងលាបពណ៌លើការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ
៤៖ សមាជិកសំខាន់ៗនៃ «បន្ទប់ស្ថានការណ៍» ខ្លះកំពុងនៅក្រៅប្រទេស និងខ្លះបិទទូរស័ព្ទ ស្របពេលក្រសួងមហាផ្ទៃកំពុងបើកការស៊ើបអង្កេត
៥៖ គ.ជ.ប ដាក់លិខិតសុំការបញ្ជាក់ពីតុលាការ, លោក ហង្ស ពុទ្ធា អះអាងថា ប្រសិនបើតុលាការទម្លាក់ការចោទប្រកាន់ លោក នី ចរិយា អាចចូលធ្វើការវិញ
៦៖ ព្រះមហាក្សត្រ នឹងយាងសួរសុខទុក្ខប្រជារាស្ត្រនៅស្រុកឧដុង្គ នៅថ្ងៃទី៤ ខែកក្កដា, អាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់ផែនការការពារព្រះរាជដំណើរព្រះអង្គ
៧៖ ឧទ្ធរណ៍ច្រានចោលសំណើដាក់មោឃភាពសាលក្រមតុលាការ ដែលកាត់ទោស លោក មាជ សុវណ្ណារ៉ា និងសកម្មជន CNRP ១០នាក់ ដោយគ្មានមេធាវី
៨៖ តុលាការចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ចូលបំភ្លឺជុំវិញការដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន
៩៖ កូតានាំចេញអង្ករពីកម្ពុជា ទៅប្រទេសចិន នឹងត្រូវកើនឡើងដល់ ៣០ម៉ឺនតោន នៅឆ្នាំ២០១៨
១០៖ ACU ប្រកាសបើកទទួលពាក្យសុំចូលរួម សង្កេតការណ៍ដោយស័្មគ្រចិត្ត នៃការប្រឡងបាក់ឌុប ឆ្នាំ២០១៧ ចាប់ថ្ងៃទី០៣ ខែកក្កដាតទៅ
១១៖ សហរដ្ឋអាមេរិកប្ដេជ្ញាចិត្តបន្តគាំទ្រលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ នៅក្នុង ប្រទេសកម្ពុជា
១២៖ ក្រសួងការងារ ស្នើក្រសួងព័ត៌មានបិទការផ្សាយលើវិទ្យុ និងទូរទស្សន៍ ពាក់ព័ន្ធការនាំពលករខ្មែរទៅធ្វើការនៅបរទេស ដោយគ្មានច្បាប់អនុញ្ញាត
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត «បម្រាមហាមឃាត់របស់ ដូណាល់ ត្រាំ លើប្រជាជនមកពីប្រទេសមូស្លីមចំនួន០៦» ចូលជាធរមានហើយ ចំពោះមុខការរិះគន់ធ្ងន់ៗពីក្រុមសិទ្ធិមនុស្ស!
២៖ កម្មវិធី Chat កំពុងពេញនិយម «Telegram យល់ព្រមចុះបញ្ជីជាមួយអាជ្ញាធរនិយ័តកម្មរុស្ស៊ី» បន្ទាប់ពីរដ្ឋាភិបាលព្រមានបិទ!
៣៖ ប្រទេសចិន «ផ្ទុះកំហឹងក៏ព្រោះតែអាមេរិក សម្រេចលក់គ្រាប់មីស៊ីលទំនើបចំរុះ ១៧៤គ្រាប់ ឲ្យកោះតៃវ៉ាន់» ដែលចិនចាត់ទុកគ្រាន់តែជាខេត្តមួយ!៕