(ភ្នំពេញ)៖ វិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានមួយដែលមានការបណ្ដុះបណ្ដាលទៅលើការសិក្សាវគ្គខ្លី «ច្បាប់ពាណិជ្មកម្មកម្ពុជា» នៅរៀងរាល់ចុងសប្ដាហ៍។

ក្នុងនោះដែរ ការសិក្សាវគ្គខ្លីច្បាប់ពាណិជ្មកម្មកម្ពុជាត្រូវបានបណ្តុះបណ្ដាលដោយសាស្ត្រាចារ្យដែលមានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់ ទាក់ទងទៅនឹងច្បាប់ពាណិជ្ជកម្ម និងការដោះស្រាយវិវាទអាជីវកម្មផ្សេងៗ ព្រមទាំងសិក្សាទៅលើផ្នែកជាច្រើនដូចជា៖

*ប្រព័ន្ធច្បាប់សំខាន់ៗដែលទាក់ទងទៅនឹងពាណិជ្ជករ និងការវិនិយោគ

*ប្រភេទផ្សេងៗនៃក្រុមហ៊ុននីមួយៗនៅកម្ពុជា

*ច្បាប់ការងារ និងការចុះកិច្ចសន្យាការងារ

*ការចុះបញ្ជីពាណិជ្ជកម្ម

*របៀបនៃការបង្កើតអាជីវកម្ម ឬពាណិជ្ជកម្ម

*ការរៀបចំក្រុមហ៊ុន ការគ្រប់គ្រងក្រុមហ៊ុន មូលធន និងហិរញ្ញវត្ថុផ្សេងៗ

*របៀបដោះស្រាយជម្លោះរវាគភាគីផ្សេងៗ និងការសងបំណុលផ្សេងៗនៅពេល ក្រុមហ៊ុនរងវិបត្តិផ្សេងៗ
*ច្បាប់ទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ជាដើម។

ដូច្នេះដើម្បីទទួលបាននូវចំណេះដឹង និងជំនាញជាទុនក្នុងការដោះស្រាយ និងបញ្ជៀសនូវបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុនាពេលអនាគត ដូច្នេះចាប់ផ្ដើមស្រវាក្រេបយកនូវចំណេះដឹង និងជំនាញទាំងនេះនៅវិទ្យាស្ថាន CamEd Business School ។ សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០ / ៩៦១៕