រថយន្តសម្អាតផ្លូវរបស់ខ្មែរ ប៊ែវើរីជីស មកដល់កំពង់ឆ្នាំងហើយ!
30-06-2017 15:30
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៧នេះ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមបេសកកម្មសម្អាតផ្លូវ នៅក្នុងខេត្តកំពង់ឆ្នាំងហើយ ដែលរថយន្តទាំងពីរគ្រឿងនេះ នឹងបន្តជួយសម្អាតផ្លូវ ក្នុងខេត្ត រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ខេត្តកំពង់ឆ្នាំង មានហេដ្ឋារចនាសម្ព័ន្ធស្អាត ទាំងស្ថានភាពផ្លូវ និងប្រព័ន្ធលូ តាមដងផ្លូវ ដែលទាំងនេះជួយឲ្យការសម្អាតផ្លូវ មានភាពងាយស្រួល និងមានប្រសិទ្ធភាព»។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងផងដែរថា «ខេត្តកំពង់ឆ្នាំង ទើបតែកែប្រែមុខមាត់ថ្មី ដោយទទួលបានផ្លូវថ្មី ក្នុងខេត្តក្រោមជំនួយរបស់ជប៉ុន ដូច្នេះការមកដល់របស់រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនេះ គឺនឹងជួយឲ្យផ្លូវក្នុងខេត្ត ជាពិសេសផ្លូវថ្មី នៅតែរក្សាស្ថានភាពស្រស់ស្អាត»។
គួររលឹកថា ខេត្តកំពង់ឆ្នាំង ជាខេត្តទី៩ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមកដល់ ហើយក្រុមហ៊ុន នឹងបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿង ទៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិត ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងWurkz ភេសជ្ជៈកូឡាIze និងទឹកផ្លែឈើJoop៕