(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសពីការទទួលពាក្យសុំចូលរួម សង្កេតការណ៍ដោយស្ម័គ្រចិត្ត នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦-២០១៧។
តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា សម្រាប់ពាក្យស្នើសុំអាចយកបាននៅគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ www.acu.gov.kh ឬទំព័របណ្ដាញសង្គម Facebook ឬមកទទួលផ្ទាល់នៅ ACU។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ដែលមាន១៧៧មណ្ឌល ស្នើនឹង៤,១៥៤បន្ទប់៕
សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖