(ភ្នំពេញ)៖ ក្រុមហ៊ុនភ្នំពេញហុងដា នឹងរៀបចំកម្មវិធីតាំង បង្ហាញរថយន្ដស៊េរីថ្មី២ម៉ូដែល ទើបមកដល់គឺ ALL NEW HONDA CIVIC និងTHE NEW HONDA CITY នៅផ្សារទំនើបTK Avenue  ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ នៅថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៧។

ការដាក់តាំងបង្ហាញនេះ មានគោលបំណងផ្តល់ ឱកាសជូនអតិថិជន ឲ្យបានជ្រាបកាន់តែច្បាស់អំពីលក្ខណ:ពិសេសៗ ជាច្រើនរបស់រថយន្ដ ALL NEW HONDA CIVIC ស៊េរី២០១៧ និង THE NEW HONDA CITY ស៊េរី២០១៨ ជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ HONDA រួមជាមួយការផ្តល់ជូននូវតំលៃកាន់តែពិសេស និងការធានា (Warranty) រយៈពេល០៣ឆ្នាំ ឬ១០ម៉ឺមគីឡូម៉ែត្រ។

សូមបញ្ជាក់ផងដែរថា រថយន្ត ALL NEW HONDA CIVIC ស៊េរីថ្មីបំផុតនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុង ប្រទេសកម្ពុជា ដោយមានការផ្លាស់ប្តូររូបរាងថ្មី ទាំងស្រុងទំនើបតាមបែបស្ព័រ សម្រាប់មនុស្សសម័យថ្មី! ព្រមជាមួយលក្ខណៈពិសេសៗមួយចំនួនដូចជា៖

* សោរបញ្ជានិងបញ្ឆះរថយន្តពីចំងាយដោយស្វ័យប្រវត្តិ (Remote Engine Start)
* ប្រព័ន្ធសោរ Smart Key និងបូតុងសំរាប់បញ្ឆះនិងពន្លត់ម៉ាស៊ីន
* ចង្កៀងមុខប្រភេទLED ភ្លើងច្បាស់ អមជាមួយភ្លើងជំហៀងLED
* ប្រព័ន្ធគ្រប់គ្រងការកំសាន្ត លើដែចង្កូត និង អេក្រង់ Touch Screen 7”
* ប្រព័ន្ធគ្រប់គ្រងល្បឿនលើដៃចង្កូត (Cruise Control)
* ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត Hill Start Assist (HSA)
* បូតុងប្រព័ន្ធហ្រាំ្វងជំនួយពេលបើកបរលើផ្លូវស្ទះ Automatic Brake Hold (ABH)
* ប្រព័ន្ធហ្រាំ្វងសុវត្ថិភាព ABS
* កុងទ័រទំនើប Digital (Digital Instrument Cluster Type)
* ប្រព័ន្ធសន្សំសំចៃប្រេង (Econ Mode)

សម្រាប់រថយន្ត THE NEW HONDA CITY ស៊េរី ២០១៨ ក៏បានបំពាក់បន្ថែមនូវ លក្ខណៈពិសេសដូចជា៖
* ភ្លើងបំភ្លឺទាំងពេលថ្ងៃនិងយប់ Day Running Light
* កាម៉េរ៉ាមើលក្រោយច្បាស់ងាយស្រួលដល់ការចូលចត
* បូតុងបញ្ជាកញ្ចក់ចំហៀងឲ្យក្តោបនៅពេលចត
* ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត (Tire Pressure Monitoring System)
* ប្រព័ន្ធទប់លំនឹងរថយន្តជំនួយដល់ការបើកបរ (VSA)
* ប្រព័ន្ធសន្សំសំចៃប្រេង ( Econ Mode)
* ប្រព័ន្ធសោរ Smart Key
* ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS
* ប្រព័ន្ធគ្រប់គ្រងល្បឿនលើដៃចង្កូត ( Cruise Control)

ទាំងអស់នេះ គឺជាលក្ខណៈពិសេសមួយចំនួន ដែលមាននៅក្នុងរថយន្ត ALL NEW HONDA CIVIC ស៊េរីថ្មី២០១៨ និង THE NEW HONDA CITY ស៊េរី ២០១៨។

សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញទៅទស្សនា ការតាំងបង្ហាញនៅផ្សារទំនើប TK Avenue ឬ អញ្ជើញមកអគារតាំងបង្ហាញផ្ទាល់របស់ ក្រុមហ៊ុនភ្នំពេញហុងដា ដែលមានទីតាំងនៅទល់ មុខអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទៈ 023 866 278 / 017 899 855 / 017 867 186៕