កម្លាំងនគរបាលខេត្តក្រចេះ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់ នៅផ្ទះសំណាក់ម្លប់គគី ស្រុកឆ្លូង
30-06-2017 11:15
(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា បានចាប់ជនសង្ស័យម្នាក់ និងដកហូតបានថ្នាំ៣កញ្ចប់។
ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នៅផ្ទះសំណាក់ម្លប់គគី ភូមិជ្រោយថ្មគ្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក គង់ ស៊ីដន ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ វ៉ន ពុំ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះដកហូតបានថ្នាំញៀន០៣កញ្ចប់, ម៉ូតូ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដ៕