(ភ្នំពេញ)៖ សាលាខណ្ឌដូនពេញ បានរៀបចំនៅកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ក្រោមវត្តមានលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ ដែលជាតំណាងរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ។
នៅកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរង នាយក នាយករង អធិការរង មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ នាយនគរបាលប៉ុស្តិ៍ ប្រធានផ្សារ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទទាំងអស់ ដែលបានរៀបចំធ្វើឡើងសាលប្រជុំសាលាខណ្ឌដូនពេញ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះ ពិនិត្យលើរបៀបវារៈចំនួន៧ រួមមាន
ទី១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២២,
ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ឆ្នាំទី៤ អាណត្តិទី២៣,
ទី៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន កម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៧៤,
ទី៤៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ៥,
ទី៥៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ៦,
ទី៦៖ ឆ្លងសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមិថុនា ឆ្នាំ២០១៧ ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ៧,
ទី៧៖ ការងារផ្សេងៗ-ផ្សព្វផ្សាយដីកា ស្តីពីការតែងតាំងមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ៕