(ភ្នំពេញ)៖ ក្រុមហ៊ុន Havas Riverorchid ដែលជាបណ្តាញភ្នាក់ងារដ៏ធំនៅតំបន់ឥណ្ឌូចិន នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បានបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ នូវឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាកល ម៉ាក Socialyse នៅក្នុងប្រទេសកម្ពុជា។
Socialyse ផ្ដល់នូវផលិតផលយ៉ាងច្រើន និងមានគុណភាពខ្ពស់តាមរយៈបណ្តាញសង្គម ការលេងហ្គេមសង្គម កម្មវិធីផ្សេងៗ និងវីដេអូ រួមបញ្ចូលដោយឧបករណ៍ INTEREST OPTIMIZATION និងដំណោះស្រាយបែប Cross-channel Re-marketing ទំនើបឈានមុខគេតាមរយៈ Advanced Pixel Targeting ដើម្បីបង្កើនប្រាក់ចំណេញ ពីការវិនិយោគនាពេលអនាគត (ROI) និងធ្វើឲ្យទិន្នន័យកាន់តែមានគុណភាពដោយផ្អែកលើ Customized Shortened ទិន្នន័យនៃសកម្មភាពក្រៅបណ្តាញ និងដំណោះស្រាយ Real-time Optimization។ លទ្ធផលយុទ្ធន្នាការអាចគណនាបានជានិច្ចជាមួយ Dashboards ដើម្បីបង្ហាញពីសមិទ្ធិផលតាមរយៈ KPIs និងគោលដៅអាជីវកម្ម។
លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid Group ប្រចាំកម្ពុជា បានថ្លែងថា «ជាមួយការចាប់ផ្តើមដំណើរការនៃ Socialyse ដែលជាផ្នែកជំនួញផ្តល់ជូនលើប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល និងសង្គម ក្រុមហ៊ុន Havas បានបង្ហាញគំរូ ឌីជីថល និងសង្គម ដ៏មានភាពទាន់សម័យនៅសតវត្សទី២១ មកកាន់ទីផ្សារកម្ពុជា។ ជាមួយការយកចិត្តទុកដាក់ខ្លាំងលើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវការជាចំាបាច់នាពេលបច្ចុប្បន្ននេះ»។
លោក Anthony Keck បានឲ្យដឹងថា Socialyse ត្រូវបានផ្ដល់ផ្ដួចផ្ដើមដំបូងនៅប្រទេសបារាំង ហើយតាំងតែពីការចាប់ផ្ដើម ដំណើរការមកទទួលបានជោគជ័យ យ៉ាងឆាប់រហ័សឈានទៅជាក្រុមហ៊ុន ដ៏ល្អបំផុតមួយក្នុងពិភពលោក ដែលបានផ្សាព្វផ្សាយផ្សារភ្ជាប់ ម៉ាកយីហោផលិតផលឲ្យនៅស្និទ្ធជាមួយនឹងមនុស្ស តាមរយៈការប្រើគំនិតច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិជ្ជា។
សូមជម្រាបថា ក្រុមហ៊ុន Havas Riverorchid ជាបណ្តាញភ្នាក់ងារឈានមុខគេនៅតំបន់ឥណ្ឌូចិន ដោយមានការិយាល័យនៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាមួយបុគ្គលិក បម្រើការងារជាង៣០០នាក់។ ក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ ១៨៣៥ នៅទីក្រុងប៉ារីសដែលមានបុគ្គលិកជាង ២០,០០០ នាក់នៅក្នុងបណ្តាលប្រទេសជាង១០០៕