(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, អាន គន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ភរិយាលោក ហុង សុខហួរ ត្រូវបានប្រកាសទទួលស្គាល់ ជាសមាជិកព្រឹទ្ធសភា ជំនួសតំណែងប្តីលោកស្រី
២៖ សាលាឧទ្ធរណ៍តម្កល់ទោស៧ឆ្នាំលើលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដដែល
៣៖ លោក កឹម សុខា ប្រកាសថា Facebook គណបក្សសង្រ្គោះជាតិ ត្រូវបានគេលួចយកទៅគ្រប់គ្រង
៤៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលគ្រឿងញៀនដ៏ធំ លើដី២០ហិចតា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់៥-៦លានដុល្លារ
៥៖ អគ្គិភ័យដែលឆាបឆេះកាស៊ីណូ ឡឺម៉ាកាវ នៅក្រុងបាវិត ខេត្តស្វាយរៀង បានរលត់ទៅវិញហើយ តែមិនទាន់ដឹងពីទំហំខូចខាត កម្លាំងសមត្ថកិច្ចប្រើឡានទឹកបាញ់ពន្លត់ចំនួន៩គ្រឿង
៦៖ សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពនិយាយស្រួល ប៉ុន្តែស្វែងរកមកទើបលំបាក !
៧៖ មេស្ថាប័នសិទ្ធិមនុស្សកម្ពុជា ចាត់ទុកទស្សនៈបង្កើតគណបក្សច្រើន ដើម្បីបំបែកសំឡេងនោះ ជារឿងខុសច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិមនុស្ស
៨៖ យាយព្រឿងមេឈ្មួញឈើដ៏ល្បីល្បាញនៅខេត្តស្ទឹងត្រែង ត្រូវតុលាការផ្ដន្ទាទោសដាក់គុក២ឆ្នាំ ពិន័យប្រាក់៥០លានរៀល
* ព័ត៌មានអន្តរជាតិ (World News)
១៖ អត្រាប្រជាជនថៃដែលជំពាក់បំណុលគេ «ជាប់លំដាប់ថ្នាក់លេខ៣» នៅតំបន់អាស៊ីប៉ាស៊ីហ្វិក!
២៖ កូរ៉េខាងជើង៖ ជនក្បត់ដូចជាផាក គឺនហេ គួរតែប្រហារជីវិតចោលសម្រាប់ផែនការសម្លាប់ លោក គីម ជុងអ៊ុន
៣៖ ប្រធានាធិបតីចិន «លោក ស៊ី ជិនពីង ប្តេជ្ញាគាំទ្រការអភិវឌ្ឍ និងលើកស្ទួយសុខុមាលភាពប្រជាជនទីក្រុងហុងកុង»
៤៖ មន្ត្រីសង្ឃជាន់ខ្ពស់កាតូលិក និងជាទីប្រឹក្សាសម្តេច ប៉ាប ហ្វ្រង់ស៊ីស «ត្រូវប៉ូលិសអូស្ត្រាលីចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទ!» ៕