(ភ្នំពេញ)៖ សល់តែមួយថ្ងៃទៀតទេគម្រោងបុរី ប៉េងហួត ដឹស្តាផ្លាទីនីមយូរ៉ូវីល នឹងបិទការបញ្ចុះតម្លៃ ៨% ហើយ ចឹងអ្នកដែលមានបំណងចង់ទិញគម្រោងថ្មីក្បែរសួនច្បារកម្សាន្តបែបអឺរ៉ុបមួយនេះ អាចមកទាក់ទងកាន់តែឆាប់ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងក្លាយជាម្ចាស់វីឡាដ៏ស្រស់ស្អាតនេះ។

គម្រោង Euro Ville ដែលជាម៉ូដែលថ្មីរបស់បុរីប៉េងហួតនេះ បានធ្វើការលក់បញ្ចុះតម្លៃចាប់តាំងពីដើមខែមកម្ល៉េះ ក្នុងនោះបុគ្គលិកខាងបុរីបានបញ្ចេញឲ្យដឹងថា មានអតិថិជនជាច្រើនបានមកទទួលការកក់ និងទិញជាបណ្តើរៗផងដែរក្នុងចន្លោះខែ មិថុនា នេះ។

សម្រាប់គម្រោងថ្មីដ៏ទាក់ទាញនេះ មានផ្ទះវីឡាច្រើនប្រភេទ រាប់តាំងពីវីឡាភ្លោះ ដល់វីឡាឃីង នឹងមកផ្ដុំគ្នាលើគម្រោងដី ២០ ហិចតានេះ ជាទីតាំងមួយដែលអំណោយផលខ្លាំងដល់ការរស់នៅ ជាពិសេសមាន សួនកម្សាន្តស្តង់ដារបែបអឺរ៉ុប ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផ្ដល់ជូននូវ បរិយាកាសល្អបរិសុទ្ធ អមទៅដោយភោជនីយដ្ឋាន បែបបស្ចិមប្រទេស ជាប់មាត់ទឹក សម្រាប់លម្ហែកាយ រួមជាមួយនឹងការកម្សាន្តដ៏សំបូរបែប ដោយមិនចាំបាច់ពិបាកក្នុងការចេញទៅក្រៅក្រុងទៀតឡើយ។

បញ្ជាក់ផងដែរថា គម្រោងនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ថ្ងៃព្រមគ្នា ជាមួយទីតាំងនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) កាលពីថ្ងៃ សុក្រ ១៦ មិថុនា២០១៧។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងលេខទូរស័ព្ទ៖ ០១៥ ៩០ ៦៧ ៨៩ ។
Email [email protected] ឬ Facebook www..facebook.com/boreypenghouth