(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសថា ទំព័រ Facebook របស់គណបក្សសង្រ្គោះជាតិ (https://www.facebook.com/CNRParty/) នៅពេលនេះ ត្រូវបានគេលួចយកទៅគ្រប់គ្រងហើយ។
Facebook របស់ លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «បណ្តាញសង្គមផ្លូវការ របស់គណបក្សសង្គ្រោះជាតិ (https://www.facebook.com/CNRParty/) ត្រូវបានជនអគតិលួចយក នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ ដូច្នេះគណបក្សសង្គ្រោះជាតិសូមប្រកាសជាសាធារណៈ មិនទទួលខុសត្រូវ រាល់ការផ្សព្វផ្សាយព័ត៌មាន នៅលើទំព័រនេះទេ»។
ជាមួយគ្នានេះផងដែរ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសជាផ្លូវការអំពីករណីនេះផងដែរ។
ទោះជាយ៉ាងណាអង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនងទៅអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីបញ្ជាក់បន្ថែមរឿងនេះបាននៅឡើយទេ នៅល្ងាចនេះ ដោយសារតែទូរស័ព្ទរបស់ពួកគាត់មិនមានអ្នកទទួល៕