(បន្ទាយមានជ័យ)៖ សាខាកាំងកុងត្រូលខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ សហការជាមួយកម្លាំងគយ ចុះត្រួតពិនិត្យ គង្គា ស្រស់ ដែលនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសារធាតុគីមីឈ្មោះ Formuline ដែលឈ្មួញដាក់បញ្ចូល ដើម្បីរក្សាសាច់ស្រស់ ឲ្យទុកបានយូរជាលទ្ធផល។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ បានឲ្យដឹងថា ក្នុងយុទ្ធនាការនេះ មន្ដ្រីជំនាញមិនរកឃើញសារធាតុគីមីនោះទេ ដែលនេះអាចសបញ្ជាក់ឲ្យដឹងថា ក្រុមអាជីវករហាក់កំពុងតែមានការយល់ដឹង ពីបញ្ហាប៉ះពាល់ដល់សុខភាព នៅពេលប្រើប្រាស់សារធាតុគីមី។
សូមជម្រាបថា មួយរយៈចុងក្រោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល បានបញ្ជាឲ្យមន្រ្តីសាខាកាំកុងត្រូលតាមបណ្តាខេត្ត និងតាមព្រំដែនត្រូវបន្តយុទ្ធនាការចុះត្រួតពិនិត្យនាំចូលជាប្រចាំ ដើម្បីស្វែងរកសារធាតុគីមី និងចង់ដឹងតើមានខូចគុណភាពដែរឬទេ ដែលទាំងនេះធ្វើឡើងដើម្បីលើក កម្ពស់សុខភាព របស់ប្រជាពលរដ្ឋ ដែលបានបរិភោគទំនិញទាំងនេះ៕