(ស្វាយរៀង)៖ គិតត្រឹមវេលាម៉ោងប្រមាណ៣៖៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ អគ្គិភ័យដែលបាននិងកំពុងបន្តឆាបឆេះកាស៊ីណូម៉ាកាវ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេ។
នៅពេលនេះដែរកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងជួយអន្តរាគមន៍ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឆ្ពោះទៅកាន់កន្លែងកើតហេតុដើម្បីបាត់ពន្លត់។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យខាងលើនេះទេ ហើយក៏មិនទាន់ដឹងថា មានអ្នករងគ្រោះនោះទេ៕