(ភ្នំពេញ)៖ Ford Mustang ជារថយន្តលក់ដាច់បំផុត នៅប្រទេសអូស្ត្រាលី ប្រទេសណូវែលហ្សេឡង់ ប្រទេសហ្វីលីពីន ប្រទេសកូរ៉េ និងប្រទេសចិន ដែល Ford Mustangនេះ ជារថយន្តដែលពេញនិយម នៅតំបន់អាស៊ីប៉ាស៊ីហ្វិច បានប្រារព្ធខួបលើកទី៥៣របស់ខ្លួន នៅក្នុងឆ្នាំនេះ។
Ford Mustang បានដាក់បង្ហាញដំបូងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៦៤ ក្នុងកម្មវិធី Worlds’ Fair ក្នុងទីក្រុង New York។ រថយន្តនេះ ទទួលបានការកក់ភា្លមៗ រហូតដល់ ២២,០០០ គ្រឿងបន្ទាប់ពីការដាក់បង្ហាញបាន១ថ្ងៃដំបូង ដោយចំនួនលក់សរុប កើនឡើងរហូតដល់១លានគ្រឿង ក្នុងកំឡុងពេល២ឆ្នាំដំបូង។ បន្ទាប់មកទៀត Ford Mustang ជំនាន់ទី៦ បានចាប់ផ្ដើមទទួលការពេញនិយមជាខ្លំាងនៅតំនប់អាស៊ីប៉ាស៊ីហ្វិច ហើយបានអភិវឌ្ឍន៌ខ្លួនមកដល់ ទីក្រុងប៉េកាំង ស៊ីដនី ដេលី ម៉ានីល ភ្នំពេញ និង ហ្វីជី ជាដើម។
លោក Peter Fleet ប្រធាន ផ្នែកលក់ទីផ្សារ និងសេវាកម្មរបស់ក្រុមហ៊ុន ប្រចាំតំបតន់អាស៊ីប៉ាស៊ីហ្វិចបានឲ្យដឹងថា អតិថិជនរបស់រថយន្ត Ford Mustang នៅជុំវិញពិភពលោកស្រលាញ់ពេញចិត្តនឹងរថយន្តនេះ ដោយសារការរចនាម៉ូដផ្នែកខាងក្រៅ និងខាងក្នុងមានភាពស្រស់ស្អាតទាក់ទាញ សម្លេងពោរពេញទៅដោយថាមពល អានុភាព និងអារម្មណ៍ដ៏អស្ចារ្យនៅពេលបើកបរ ដែលជាហេតុជំរុញឲ្យកំនើន នៃការលក់រថយន្តនេះ មានការកើនឡើងជាខ្លាំង ជាពិសេសការលក់នៅកប្រទេសចិនវិញ មានការកើនឡើង៤៤% ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៦។
រថយន្ត Ford Mustang មានម៉ាស៊ីន ២ប្រភេទ រួមមានប្រភេទម៉ាស៊ីន 2.3-liter Ecoboost 4ស៊ីឡាំង និង ប្រភេទម៉ាស៊ីនធំ 5.0-liter 8 ស៊ីឡាំង។ ជាការពិតណាស់ នៅប្រទេសចិន៩០% នៃចំនួនរថយន្តលក់ ជាប្រភេទម៉ាស៊ីន 2.3-liter Ecoboost រីឯនៅប្រទេសអូស្ត្រាលីវិញប្រភេទម៉ាស៊ីន 5.0-liter V8 ពេញនិយមជាងប្រភេទម៉ាស៊ីនតូច។ សម្រាប់ព៌ណរថយន្តវិញ ព៌ណដែលពេញនិយមបំផុតទាំងនៅទីផ្សារប្រទេសចិននិងអូស្ត្រាលី មានព៌ណខ្មៅនិងព៌ណក្រហម ដែលជាព៌ណតំណាងឲ្យស្មារតីអត្តពលកម្ម អណាចនិងសេចក្ដីស្រលាញ់។
លើសពីនេះទៅនោះ អ្វីដែលធ្វើឲ្យរថយន្តនេះទទួលបានការពេញនិយមកាន់នោះគឺ ការចរនាម៉ូដ និងបច្ចេកវិទ្យាចុងក្រោយដែលបំពាក់នៅក្នុងរថយន្ត ដែលរួមមានដូចជា៖
១. HID Headlamps with & LED Signature Lighting - ចង្កៀងគុជបំពាក់ដោយភ្លើង LED ប្រភេទស្ព័របីឆ្នូត
២. LED Tail lamps with Sequential Turn Signals - ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើងស៊ីញ៉ូប្រដេញគ្នា
3. Ambient Lighting - ភ្លើងខាងក្នុងរថយន្តអាចប្ដូរព៌ណបាន
៤. Pony Projection Light - ភ្លើងបំភ្លឺជំហៀងរូបសេះ រថយន្តទាំងសងខាងពេលបើកទ្វាររថយន្ត
៥. Intelligent Access with Push-Button Start - ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិជាមួយនឹងការចុចបូតុង
៦. BLIS (Blind Spot Information System) with Cross-Traffic Alert - ប្រព័ន្ធផ្តល់សញ្ញានៅចំហៀងនិងខាងក្រោយនៃរថយន្ត (ពេលេវ៉ា បត់ឆ្វេងស្ដាំ និងថយក្រោយ)
៧. Adaptive Cruise Control and Rain-Sensing Wipers - ប្រព័ន្ធកំណត់ល្បឿននៃការបើកបរនិងផ្លិតទឹកប្រើសេនសឺអូតូ
៨. Selectable Power-Assisted Steering Wheel (Normal, Sport, Comfort…) -ចង្កូតប្រើថាមពលអេឡិចត្រូនិច អាចកំនត់ស្ថានភាពផ្សេងៗគ្នាបាន
ព័ត៌មានលម្អិតសូមទស្សនាវីដេអូ៖ https://www.youtube.com/watch?v=scWhXpnS11E&feature=youtu.be៕
៩. Selectable Driving Mode (Normal, Snow/Wet, Sport, or Track) - ប្រព័ន្ធគ្រប់គ្រងល្បឿនទៅតាមស្ថានភាពផ្លូវ
១០. ShakerTM Pro Audio with HR Radio - ប្រព័ន្ធបំពងសម្លេង Shaker Pro