(ភ្នំពេញ)៖ ក្រុមហ៊ុន Tactical 5.11 បានសហការជាមួយហាងលក់ទំនិញ Central Mall បានរៀបចំកិច្ចប្រជុំ ផ្នែកស៊ីបអង្កេតប្រចាំតំបន់អាស៊ីប៉ាស៊ីហិ្វកនៅកម្ពុជា(FBI) ដែលការប្រជុំនេះធ្វើឡើងរយៈពេល៣ថ្ងៃ នៅក្នុងខេត្តសៀមរាប។
ជារៀងរាល់ឆ្នាំ កិច្ចប្រជុំអន្តរជាតិនេះតែងតែរៀបចំនៅតាមប្រទេស ជាសមាជិកនៃសមាគមនេះ។ ការដែលជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែង សំរាប់កិច្ចប្រជុំប៉ូលីសស៊ីបអង្កេត FBI ដោយសារផលិតផល សម្លៀកបំពាក់ម៉ាក Tactical 5.11មានជាដៃគូរចែកចាយ ប្រចាំប្រទេសកម្ពុជា គឺហាងទំនិញ Central Mall។
ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 មាននៅលក់តែក្នុងហាងទំនិញ Central Mall និងផ្សារទំនើបAeon Mall តែប៉ុណ្ណោះ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ ឬចង់ជាវសម្លៀកបំពាក់នេះអាចអញ្ជើញទៅហាងទំនិញ Central Mall ដែលមានទីតាំងនៅខាងលិច ឈាងខាងកើតផ្សារធំថ្មី៕