(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការរអ៊ូរតវ៉ា អំពីការកាត់ទឹកប្រាក់ខុសពីធម្មតា នៅក្នុងប្រព័ន្ធទូរស័ព្ទរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញជាលិខិតមួយ ក្រើនរំលឹកដល់បណ្ដាប្រតិបត្តិករផ្ដល់ សេវាទូរសព័្ទចល័តទាំងអស់ឱ្យត្រួតពិនិត្យករណីនេះឡើងវិញ។
និយ័តករទូរគមនាគមន៍ បានណែនាំឱ្យប្រតិបត្តិករ ផ្ដល់សេវាទូរសព័្ទចល័តទាំងអស់ត្រូវ៖
១៖ ផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ ឬមានការឯកភាពពីសំណាក់ អ្នកប្រើប្រាស់ជាមុនៗ នឹងអ្នកប្រើប្រាស់ប្រើសេវាខ្ចីលុយ
២៖ មានសេចក្ដីណែនាំលំអិតអំពីការភ្ជាប់ និងផ្ដាច់សម្រាប់សេវា Calltune, Miss call alter,...និងសេវាកំសាន្តនានា
៣៖ ផ្សព្វផ្សាយជាសារធារណៈឱ្យ បានទូលំទូលាយនូវរបៀបភ្ជាប់ និងផ្តាច់វិញរបស់សេវាដែលមានស្រាប់ ឬសេវាដែលនឹងដាក់ឱ្យប្រើថ្មីៗ៕
សូមអានលិខិតរបស់និយ័តករទូរគមនាគមន៍ទាំងស្រុង៖