Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

 អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលព័ត៌មានថា អគ្គនាយកដ្ឋានពន្ធដារ លែងអនុញ្ញាតឲ្យអាជ្ញាធរក្រុងភ្នំពេញ ប្រមូលពន្ធស្លាកយីហោនានា

29-06-2017 12:01

(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានក្នុងស្រុកមួយ ចុះផ្សាយថា «អគ្គនាយកដ្ឋានពន្ធដារ លែងអនុញ្ញាតឲ្យអាជ្ញាធរក្រុងភ្នំពេញ ប្រមូលពន្ធស្លាកយីយោនានា» នោះ នៅថ្ងៃទី២៩ ខែមិថុនានេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺ ច្រានចោលនូវព័ត៌មាននោះ ដោយធ្វើការបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារ មិនមានសិទ្ធិក្នុងការលុបចោល ការប្រមូលកម្រៃសេវាទាំងនេះ របស់សាលារាជធានីភ្នំពេញឡើយ»

អគ្គនាយកដ្ឋានពន្ធដារបានពន្យល់ថា ពាក់ព័ន្ធនឹងការប្រមូលពន្ធតែមប្រិ៍ ចំពោះផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្ម ឬការលើកផ្លាកយីហោ ឬប័ណ្ណប្រកាសផ្សាយដំណឹងផ្សេងៗ ដែលជាចំណូលសារពើពន្ធ គឺស្ថិតក្នុងដែនសមត្ថកិច្ចប្រមូលពន្ធដោយ អគ្គនាយកដ្ឋានពន្ធដារ។ ដោយឡែក សម្រាប់សាលារាជធានីភ្នំពេញ គឺមានសមត្ថកិច្ចប្រមូលកម្រៃសេវាលើការអនុញ្ញាត និងការលើកផ្លាកយីហោ ឬប័ណ្ណប្រកាសផ្សាយដំណឹងផ្សេងៗ ដែលនេះគឺជាចំណូលមិនមែនសារពើពន្ធ ហើយក៏មិនមែនជាការយកពន្ធត្រួតគ្នានោះទេ៕

សូមអានសេចក្តីបំភ្លឺទាំងស្រុង៖