(ភ្នំពេញ)៖ ភាពអស្ចារ្យនៃរថយន្ត Rolls-Royce Black Badge ម៉ូដែល Dawn នៅក្នុងពិធីបង្ហាញល្បឿនរថយន្តនៅ Goodwood
នៅក្នុងពិព័រណ៍រថយន្តក្រុងហ្សឺណែវ កាលពីកន្លងទៅ ដែលក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវស្នាដៃកំពូលប្រណីតខុសពីមុនពិតៗ ហើយនោះគឺការបង្ហាញនូវរថយន្តបែប Bespoke ឈ្មោះថា Black Badge ដែលត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរស់នៅរបស់អតិថិជនទំនិញប្រណីត ដែលមានវ័យក្មេង និងមានទឹកចិត្តមោះមុត ។
ចាប់តាំងពីការបង្ហាញខ្លួននោះមក រថយន្ត Black Badge បានទាក់ទាញអតិថិជនជំនាន់ថ្មីរបស់រថយន្ត Rolls-Royce ។ ជាលទ្ធផល តម្រូវការពីអតិថិជនមានយ៉ាងច្រើន ជាវិជ្ជមានសម្រាប់រថយន្តម៉ូដែល Ghost ស៊េរី Black Badge និង Wraith Black Badge ។ ខណៈនេះ គឺជាពេលវេលាសមល្មមហើយ ដែលត្រូវបន្ថែមទំព័រថ្មីមួយទៀត សម្រាប់ស៊េរី Black Badge នេះ ។
ពិធីបង្ហាញល្បឿនរថយន្តនៅ Goodwood ឆ្នាំ២០១៧នៅលើកនេះ ជាការបង្ហាញនូវជំពូកថ្មីលើកទីបី នៃដំណើររឿងនៃការវិវត្តន៍រថយន្តស៊េរីនេះ ហើយនេះ ក៏មានការបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៃរថយន្តម៉ូដែល Dawn Black Badge ជារថយន្តបើកដំបូលប្រណីតបំផុតក្នុងពិភពលោក ។
ជាមួយនឹងម៉ូដែល Dawn Black Badge ថ្មីនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce បានបង្កើតម៉ូដែល៣ ហើយសម្រាប់ស៊េរី Black Badge នេះដែលពីរទៀត គឺ Ghost Black Badge និង Wraith Black Badge ។
សូមទស្សនា រថយន្ត Rolls-Royce Black Badge ម៉ូដែល Dawn នៅក្នុងពិធីបង្ហាញល្បឿនរថយន្តនៅ Goodwood ក្រុងហ្សឺណែវ ដូចខាងក្រោម៖