(ភ្នំពេញ)៖ ក្រុមហ៊ុនចិនមួយឈ្មោះ Digital Agriculture Exchange Co.Ltd បានចាប់ផ្ដើមសម្ពោធ ដាក់ឲ្យដំណើរការរូបិយបណ្ណឌីជីថល ក្នុងវិស័យកសិកម្ម K-Coin  រូបិយបណ្ណនេះ អាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច Digital  ខ្សែក្រវ៉ាត់មួយវិថីមួយ ព្រមទាំងសម្រេចនូវ លំហូរឌីជីថលភាពរូបិយកម្មសម្បត្តិទូទំាងពិភពលោក ហើយវានឹងជម្រុញផលិតផលកសិកម្ម គុណភាពល្អរបស់ប្រទេសកម្ពុជា និងក្នុងទីផ្សារនៅទូទំាងពិភពលោក ។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវរូបិយបណ្ណនេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នាអគារវឌ្ឍនៈ រាជធានីភ្នំពេញ លោក យន់ ហៃឡុង អគ្គនាយកក្រុមហ៊ុន Digital Agriculture Exchange Co.Ltd បានលើកឡើងថា K-Coin នេះដែរក៏បានជម្រុញនូវកសិកម្មឌីជីថលភាវូបនីយកម្ម ដែលជាការដឹកនំាចាប់ផ្តើម នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ហើយការស្រាវជ្រាវរកឃើញរូបិយបណ្ណខេនេះ គឺជាសញ្ញានៃការបើកទំព័រថ្មី ចំពោះការរីកចម្រើននៅប្រទេសកម្ពុជា ។

លោកបន្តថា «រូបិយបណ្ណខេនេះទៀតសោត គឺជាទ្រព្យសកម្មនៅទូទំាងពិភពលោក និងសម្រេចបាននូវលំហូរ​ទ្រព្យសកម្មឌីជីថល ក៏ដូចជាកំណើនជម្រុញ ស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រទេសកម្ពុជា ដែលនឹងជំរុញទ្រព្យសកម្មគុណ ភាពល្អទៅកាន់ទីផ្សារទូទំាងពិភពលោក»

លោក ហ្រ្វេង ឡុង នាយកប្រតិបត្តិក្រុមហ៊ុន Digital Agriculture Exchange រូបិយបណ្ណខេ គឺសម្រាប់ធ្វើការជួញដូរតាមប្រព័ន្ធអេឡិចត្រូចនិក ដែលជាការចាប់ផ្តើមដំបូងរបស់កម្ពុជាមានរូបិយប័ណ្ណតំណាងប្រទេស ក្នុងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប លើមុខជំនួញទៅកាន់ទូទាំងពិភពលោក ពិសេស វានឹងជំរុញលំហូរផលិតផលកសិកម្ម មានគុណភាពល្អរបស់កម្ពុជា ទៅកាន់ទីផ្សារទូទាំងពិភពលោក កាន់តែច្រើនឡើងបន្ថែមទៀត ។

លោកស្រី ប៊្រីដជិត ឡាវ ប្រធានសហព័ន្ធអាមេរិក-អន្តរជាតិ សម្រាប់គាំទ្រសហគ្រាសខាតតូច និងមធ្យម បានថ្លែងថា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូចនិក កំពុងចាប់ផ្តើមទទួលការចាប់អារម្មណ៍លើមុខជំនួញគ្រប់ប្រភេទ នៅទូទាំងពិភពលោក ៕