(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទៃចាត់វិធានការផ្លូវច្បាប់លើ «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» ក្រោយរិះគន់ថាការបោះឆ្នោតឃុំ សង្កាត់ ខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព
២៖ ក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលផ្លូវច្បាប់ ដើម្បីចាត់ការលើ «បន្ទប់ស្ថានការណ៍បោះឆ្នោត» ដែលធ្វើសកម្មភាពដោយមិនចុះបញ្ជី
៣៖ សម្ដេចតេជោ ហ៊ុន សែន រិះគន់ខ្លាំងៗដល់បក្សប្រឆាំង ដែលម្ខាងប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងម្ខាងខោកក្បាល គ.ជ.ប
៤៖ សម្តេចតេជោ ហ៊ុន សែន៖ បើឱ្យអ្នកដទៃឈ្នះ «សម សារី, សឺង ង៉ុកថាញ់ នឹងក្លាយជាវីរបុរសជាតិ ចំណែកសម្តេច សីហនុ នឹងក្លាយទៅជាជនក្បត់ជាតិជាថ្មី»
៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសការពាររបបរាជានិយម មិនឲ្យដួលរលំដូចឆ្នាំ១៩៧០ទៀតនោះឡើយ
៦៖ មេដឹកនាំកំពូលបក្សកាន់អំណាច ព្រមានធ្វើវិសោធនកម្ម ច្បាប់គណបក្សនយោបាយម្តងទៀត ដើម្បីកុំឲ្យអ្នកទោសធ្វើសកម្មភាពនយោបាយ
៧៖ សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា នៅមិនទាន់បំពេញបំណងប្រាថ្នាប្រជាពលរដ្ឋបានទាំងស្រុង តែកំពុងដាក់គោលនយោបាយកំណែទម្រង់បន្ថែមទៀត
៨៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ឋានៈស្មើទេសរដ្ឋមន្ដ្រី
៩៖ លោក ឃួង ស្រេង បានចូលកាន់តំណែង អភិបាលរាជធានីភ្នំពេញជាផ្លូវការហើយ នៅថ្ងៃពុធនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង
១០៖ អ្នកនាំពាក្យ CPP លោក សួស យ៉ារ៉ា ថ្លែងថា ទណ្ឌិត សម រង្ស៊ី ចាញ់សម្បថ៣ ទើបក្លាយជា អ្នកនិយាយព័ត៌មានបែបឧទ្ទាម នៅឯនាយសមុទ្រ
១១៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍៖ លទ្ធផលនៃការបោះឆ្នោត ពិតជាការកើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
១២៖ អាជ្ញាធរថៃ ឃាត់ខ្លួនពលករខ្មែរ២២៥នាក់ ដែលចូលទៅធ្វើការ និងស្នាក់នៅដោយខុសច្បាប់ នៅខេត្តឈុនបុរី
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីវេណេស៊ុយអេឡា «ព្រមានប្រើប្រាស់អាវុធ ទប់ទល់ក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារ» បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង ទម្លាក់គ្រាប់បែកលើអគារតុលាការកំពូល!
២៖ ក្រសួងការបរទេសអាមេរិក «សម្រេចដកអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃប្រទេសមានទាហានកុមារ» ខណៈក្រុមការពារសិទ្ធិមនុស្ស សម្តែងការមិនពេញចិត្ត!
៣៖ ប្រទេសចិន «បញ្ចេញនាវាពិឃាតថ្មីសន្លាងបំផុត ដែលបំពាក់សុទ្ធតែប្រព័ន្ធទប់ទល់សព្វាវុធ ទំនើបៗចុងក្រោយ» ៕