(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសាសព ឧបាសក ឡាយ ស្រ៊ី (ហៅសុខ វណ្ណឌី) ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រមទាំងបានចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពផងដែរ។

សពឧបាសិក ឡាយ ស្រ៊ី បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១0៖៣០នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រូសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានដែលស្ថិតនៅផ្ទះលេខ១៨Eo ផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕