(ភ្នំពេញ)៖ បុរសម្នាក់ត្រូវរបួសដោយរយៈបំពង់កហូរឈាមស្រោចខ្លួន ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ ប្ដឹងសមត្ថកិច្ចសុំអន្តរាគមន៍ ហៅរថយន្តសង្រ្គោះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្បែរចេតិ៍ដី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរកាល់ម៉ែត។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើជនរងគ្រោះត្រូវគេអារ-ក ឬអារ-ក ដោយខ្លួនឯងនោះទេ ដោយនៅក្បែរជនរងគ្រោះមានឃើញកូនកាំបិតមួយផងដែរ៕