Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរថៃ ឃាត់ខ្លួនពលករខ្មែរ២២៥នាក់ ដែលចូលទៅធ្វើការ និងស្នាក់នៅដោយខុសច្បាប់ នៅខេត្តឈុនបុរី

28-06-2017 16:03

(ភ្នំពេញ)៖ អាជ្ញាធរថៃ កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៧ បានឃាត់ខ្លួនពលករខ្មែរ២២៥នាក់ ដែលចូលទៅធ្វើការ និងស្នាក់នៅដោយខុសច្បាប់ នៅស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងចំណោមកម្មករទាំង២២៥នាក់នោះ មានពលករចំនួន៤០នាក់ មានបណ្ណពណ៌ស៊ីជម្ពូរ តែធ្វើការខុសកន្លែង និងពលករ២នាក់ មានបណ្ណអនុញ្ញាតការងារក្លែងក្លាយ និងពលករចំនួន ១៨៣នាក់ ពុំមានឯកសារអ្វីទាំងអស់។ ចំពោះពលករខ្មែរដែលពុំមានឯកសារ ត្រូវបានអាជ្ញាធរថៃ បញ្ជូនទៅ ការិយាល័យអន្តោប្រវេសន៍ ដើម្បីរៀបចំបញ្ជូនត្រឡប់មកកម្ពុជាវិញ រីឯពលករដែលមានបណ្ណពណ៌ស៊ីជម្ពូរ តែធ្វើការខុសកន្លែង និងមានបណ្ណអនុញ្ញាតការងារក្លែងក្លាយ នឹងត្រូវបញ្ជូនឡើងតុលាការ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖