(ភ្នំពេញ)៖ បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញចង-ក សម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង ដោយសង្ស័យថា មានជំងឺរោគចិត្ត ស្ថិតនៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោយពិនិត្យសាកសព សមត្ថកិច្ចជំនាញសន្និដ្ឋានបឋម ជាករណីចង-ក ដោយសម្លាប់ខ្លួនឯង។ នេះបើតាមសាក្សីបញ្ជាក់ពីប្រវត្តិជនរងគ្រោះ នឹងស្ថានភាពជាក់ស្តែងនៅកន្លែងកើតហេតុ បានឲ្យដឹងថា អាចបណ្តាលមកពីជនរងគ្រោះមានជំងឺផ្លូវចិត្ត។
មន្ត្រីនគបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីចង-ក សម្លាប់ខ្លួនមានឈ្មោះ ខឹម ឈរចន្ទ្រា។ ជនរងគ្រោះបានយកខ្សែអង្រឹងចង-ក នឹងចង្រឹងបង្អូចក្នុងបន្ទប់ដើម្បីបញ្ចប់ជីវិតខ្លួនឯង។
ក្រោយការពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនចុង៕