(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ពិធីប្រកាសចូលកាន់តំណែងជាអភិបាល និងអភិបាលរង រាជធានីភ្នំពេញ កំពុងប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោក ឃួង ស្រេង ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ត្រូវចូលនិវត្តន៍។ ចំណែកលោក កើត ឆែ និងលោក នួន ផារ័ត្ន ក៏ត្រូវបានតែងតាំងជាអភិបាលរង រាជធានីភ្នំពេញ។
ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀតផងដែរ៕