(ភ្នំពេញ)៖ Bar B Q Plaza នឹងបើកសម្ភោធភោជនីយដ្ឋានចម្អិនម្ហូបដោយខ្លួនឯង ទីមួយរបស់ខ្លួននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអន ក្នុងក្រុងភ្នំពេញ ដោយក្រុមហ៊ុន Express Food Group (EFG) ដែលជាសាខា របស់ក្រុមហ៊ុន RMA Cambodia ទើបបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បីប្រតិបត្តិការភោជនីយដ្ឋាន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។
លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បាននិយាយថា «បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន RMA Cambodia និងEFG រួមទាំងរូបខ្ញុំផ្ទាល់មានក្តីរំភើបខ្លាំងណាស់ ក្នុងការនាំជូនមកនូវភាពដ៏អស្ចារ្យ ក្នុងការស្រស់ស្រូបអាហារចម្អិនដោយខ្លួនឯងរបស់ Bar B Q Plaza ដែលប្រកបដោយគុណភាពខ្ពស់ទាំង សាច់ និងបន្លែស្រស់ ដល់អតិថិជននៅកម្ពុជា, ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោឈានមុខគេដំបូងគេ នៅកម្ពុជាតាំងពីឆ្នាំ២០០៤ ការបន្ថែម Bar B Q Plaza ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ EFG នឹងបន្តឲ្យយើងផ្តល់ជូន នូវម្ហូបអាហារស្ដង់ដារខ្ពស់និងបទពិសោធបរិភោគអាហារកាន់តែល្អ ដល់អតិថិជននៅប្រទេសកម្ពុជា»។
ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា Bar B Q Plaza ចំនួនដប់ទៀតនៅត្រឹមឆ្នាំ២០២២។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង១០០បន្ថែម នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុន នឹងឡើងដល់ទៅជាង១៣០០។
ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និង ជប៉ុន Bar B Q Plaza សាខាផ្សារទំនើបអ៊ីអន នឹងផ្តល់ជូននូវ អាហារដែលមានជីវជាតិ និងមានតម្លៃសមរម្យ។ តាមរយៈការជ្រើសរើសដោយយកចិត្តទុកដាក់ ដោយមានអាហារស្រស់និងមានអនាម័យខ្ពស់ ដោយរួមមាន៖ សាច់ជ្រូក សាច់មាន់ ត្រី បង្គា បន្លែ និងរសជាតិ ទឹកជ្រលក់រូបមន្តសំងាត់ដែលមាន៤៨គ្រឿងផ្សំដែលបានលាយបញ្ចូលគ្នា នឹងធ្វើការបរិភោគអាហារនៅ បារ ប៊ី ឃ្យូ ផ្លាហ្សា ប្រកបដោយភាពរីករាយ។ ខ្ទះមាសនឹងប្រើសម្រាប់ចម្អិនសាច់បន្លែនិងស៊ុបនឹង ធ្វើឲ្យការញាុំ អាហារ ជួបជុំគ្រួសារកាន់តែមានន័យ។ Bar B Q Plaza ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខមួយ ក្នុងផ្នែក ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ Bar B Q Plaza សាខាផ្សារអុីអន នឹងប្រើគ្រឿង ផ្សំពីប្រទេសថៃដើម្បីរក្សារសជាតិដើម។
ទីផ្សារភោជនីយដ្ឋានជាអាជីវកម្មដែលកំពុងរីកចម្រើនដ៏គួរឲ្យកត់សម្គាល់។ វិស័យភោជនីយដ្ឋាននេះបានបន្តកើន ឡើងគួរឱ្យកត់សម្គាល់។ យ៉ាងហោចណាស់មានភោជនីយដ្ឋានចំនួយ២៥០០ បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជាដែលក្នុងឆ្នាំ២០១៦។ ទីផ្សារនេះត្រូវបានវាយតំលៃថាមានតម្លៃដល់ទៅ ៤០០លានដុល្លារអាមេរិក។
Bar B Q Plaza ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។ Bar B Q Plaza មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំង១៧សាខា នៅប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Thai Food Passion Co រៀបចំការពង្រីកទុកមុនយ៉ាងហោចណាស់៣០ ភោជនីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។
EFG ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានមុនដំបូង និងនាំមុខគេ ដែលនាំមកនូវភោជនីយដ្ឋានអាហារអន្ដរជាតិ មកកម្ពុជាតាំងពីឆ្នាំ២០០៤។ សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកជាង១,២០០នាក់ នៅទូទាំងប្រទេស ហើយប្រតិបត្តិ៖ The Pizza Company, BBQ Chicken, Swensen’s, Costa Coffee, Dairy Queen និង Krispy Kreme៕