(ពោធិ៍សាត់)៖ មានករណីលួចកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋ មួយករណីបានកើតឡើង នាថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ នៅមុខនៅមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ត្រូវបាន Camera សុវត្ថិភាពចាប់រូបបាន ហើយជននេះជាមុខសញ្ញា ដែលតែងតែធ្វើសកម្មភាពជាញឹកញាប់ នៅក្នុងមូលដ្ឋានខាងលើដែលធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិផ្ទាល់របស់ពួគគាត់។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាពទ្រព្យសម្បត្តិផ្ទាល់ខ្លួនព្រោះជាញឹកញាប់ជននេះ តែងតែធ្វើសកម្មភាពកាច់ ក ម៉ូតូរបស់ពួកគាត់ នៅពេលដែលពួកគាត់ចូលទៅក្នុងមន្ទីរពេទ្យ ដោយទុកម៉ូតូនៅខាងក្រៅ ដូច្នេះសូមឲ្យកម្លាំងសមត្ថកិច្ច មេត្តាធ្វើយ៉ាងណាបង្រ្កាបមុខសញ្ញាចោលកាច់ ក ម៉ូតូនេះឲ្យបានដើម្បីយកផ្តន្ទាទោសតាមច្បាប់ ជាពិសេសរឹតតែធ្វើឲ្យពួកគាត់មានជំនឿទុកចិត្ត លើចំណាត់របស់ក្រុមសមត្ថកិច្ច ក្នុងការថែរក្សាសុខសុវត្ថិភាព ក្នុងមូលដ្ឋាន និងឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិរបស់រាជរដ្ឋាភិបាលកម្ពុជា៕
បើបងប្អូនបានស្គាល់អត្តសញ្ញាណជននេះសូម ទំនាក់ទំនងមកតាមលេខទូរសព្ទ័៖ 012 67 31 71/ 097 767 31 71