Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ដឹកនាំ​​សមាជិក សមាជិកា គណបក្ស​ប្រជាជនកម្ពុជា​ខេត្តសៀមរាប រាប់ពាន់នាក់ ប្រារព្ធខួប​គម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស

28-06-2017 11:21

(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ប្រ​ធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប រួមជាមួយ លោក ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិការាប់ពាន់នាក់ នៅក្នុងខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។

ដោយឡែកនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្សផងដែរ។ ពិធីអបអរសាទរ​ធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕