(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍ដោយរក្សាការសាទរចំពោះដំណើរការ និងលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងសូមវាយតម្លៃខ្ពស់ចំពោះភាពហ្មត់ចត់ និងអំណត់ក្នុងការអនុវត្តភារកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
សេចក្តីថ្លែងការណ៍របស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា៖ ទោះបីសង្កេតឃើញនូវភាពមិនប្រក្រតីមួយចំនួន ដែលមិនជះឥទ្ធិពលលើដំណើរការបោះឆ្នោតជារួមនោះ និងមានការដោះស្រាយប្រកបដោយការយកចិត្តទុកដាក់ខ្ពស់តាមច្បាប់ និងលិខិតបទដ្ឋាននានា ជាពិសេស បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ព្រមជាមួយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា សូមប្រកាសគំាទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដែលពិតជាការកើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហភាពសហព័ន្ធយុវជនកម្ពុជា៖