(ភ្នំពេញ)៖ ពានរង្វាន់ទូរគមនាគមន៍ឆ្នើមប្រចាំឆ្នាំលើកទី១ ឆ្នាំ២០១៧ នឹងត្រូវរៀបចំប្រគល់ជូនក្រុមហ៊ុនជ័យលាភីកម្ពុជាមួយចំនួន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយក្រុមទិន្នន័យអន្ដរជាតិ (IDG ASEAN)។
ពានរង្វាន់នេះ មានគោលដៅស្វែងរក និងផ្តល់កិត្តិយសដល់ប្រតិបត្តិករទូរស័ព្ទចល័ត ដែលមានការប្រតិបត្តិការ និងការរួមចំណែក ដែលលេចធ្លោជាងគេ ដល់ការអភិវឌ្ឍ នៃវិស័យទូរគមនាគមន៍ពិសេស និងសេដ្ឋកិច្ចកម្ពុជាជាទូទៅពេញ១ឆ្នាំ។ ពិធីប្រគល់ពានរង្វាន់នេះ នឹងក្លាយជាទិសដៅដ៏សំខាន់ សម្រាប់ប្រតិបត្តិករ ទូរស័ព្ទចល័ត ដើម្បីងាកត្រលប់ទៅមើលសមិទ្ធផលដែលបានសម្រេច បានបន្ទាប់ពីប្រតិបត្ដិការយៈពេលមួយឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែឧសភា ឆ្នាំ២០១៧) ផងដែរ។ គោលដៅនៃពានរង្វាន់នេះ គឺប្រតិបត្តិករទូរស័ព្ទចល័ត និងអ្នកផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា។
សូមបញ្ជាក់ថា IDG អាស៊ាន បានធ្វើការស្ទង់មតិពីការពេញចិត្តរបស់អតិថិជនទៅលើប្រតិបត្តិករទូរគមនាគមន៍ សេវាកម្ម 4G និងអ្នកផ្តល់សេវាអ៊ីនធឺណេត (ISP) នៅកម្ពុជាពីខែមិថុនា ឆ្នាំ២០១៦ដល់ ខែឧសភាឆ្នាំ២០១៧។ ក្នុងអំឡុងពេលសិក្សា IDG អាស៊ានបានបញ្ជូនការស្ទង់មតិចំនួន៤០.០០០ ដែលការស្ទង់មតិចំនួន១២.១៥០ ទទួលបានភាពជោគជ័យដោយរួមការស្ទង់មតិតាមប្រព័ន្ធអនឡាញ៦០ភាគរយ និងការសម្ភាសន៍ ដោយផ្ទាល់៤០ភាគរយ កម្រងសំណួរមានច្រើនជាង៨សំណួរ រួមទាំងសំណួរចំនួនពីរ (រួមទាំងចម្លើយចំនួន២៥) សំណួរជាក់លាក់មួយចំនួន គឺត្រូវវបានបែងចែក តាមផ្នែកនីមួយៗ។
បន្ទាប់ពីការពិចារណាបីជុំរួចតាមការវិភាគដាក់ពិន្ទុ IDG អាស៊ានប្រកាសថា អ្នកឈ្នះរង្វាន់ទូរគមនាគមន៍ឆ្នាំ២០១៧ ដូចខាងក្រោម៖
- CamGSM (សែលកាត) គឺជា «ក្រុមហ៊ុនទូរគមនាគមន៍ដែលអាចទុកចិត្តបានបំផុតនៅកម្ពុជាឆ្នាំ២០១៧» យោងតាមការស្រាវជ្រាវនេះមានអ្នក ប្រើប្រាស់ជាង៤២ភាគរយ ដែលបានវាយតម្លៃថាក្រុមហ៊ុនសែលកាត បានផ្ដល់នូវភាពជឿជាក់ខ្ពស់ជាងគេដោយរួមបញ្ជូលទាំងគុណភាពខ្ពស់នៃ សេវាទូរស័ព្ទគុណភាពនៃសំឡេង និងសេវាកម្មបំរើអតិថិជនបានល្អ និងផ្សេងៗ ទៀត។ លើសពីនេះទៀតក្រុមហ៊ុនសែលកាតតែងតែវិនិយោគ ក្នុងការអភិវឌ្ឍវិធីថ្មីៗ ដើម្បីគាំទ្រនិងលើកកម្ពស់វិធី ដែលអតិថិជនរបស់ខ្លួនធ្វើការទំនាក់ទំនងតាមរយៈការធ្វើឱ្យប្រសើរឡើងនៃបណ្តាញ ការអភិវឌ្ឍផែនការ និងផលិតផលប្រកបដោយភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ជាចំបងលើសេវាថែទាំអតិថិជន។
- Smart Axiata គឺជា «ក្រុមហ៊ុនផ្តល់សេវាកម្ម 4G LTE ដ៏ល្អបំផុតនៅកម្ពុជា» អតិថិជនក្រុមហ៊ុន Smart បានចាត់ទុកថា Smart មានសេវាកម្ម 4Gដ៏ល្អបំផុត ព្រមទាំងផ្តល់ជូននូវសេវាកម្មទូរស័ព្ទចល័ត និងសេវាកម្មបន្ថែមផ្សេងៗទៀត ក្នុងតម្លៃសមរម្យជាងគេ៣៧ភាគរយ នៃអ្នកដែលត្រូវបានសម្ភាសន៍ចំនួន១២.១៥០នាក់ បានជ្រើសរើស Smart ជាអ្នកផ្តល់សេវាកម្ម 4G ដែលពួកគេចង់បាន។
ពីទិដ្ឋភាពផ្សេងទៀតនៃការស្ទង់មតិលម្អិតវាអាចត្រូវបានសន្និដ្ឋានថាសេវា 4G របស់ Smart នាំមុខប្រតិបត្តិករផ្សេងទៀតនៅក្នុងលក្ខខណ្ឌ នៃការគ្របដណ្តប់គុណភាព និងល្បឿន Smartនៅតែងតែជាអ្នកផ្តល់សេវាទូរស័ព្ទឈានមុខគេនៅកម្ពុជា ដោយសារតែការនាំមុខផ្នែក អ៊ីនធឺណែតរបស់ខ្លួនការអនុវត្តដំបូងបង្អស់នៃបច្ចេកវិទ្យា 4G រួមជាមួយតម្លៃបន្ថែម និងសេវាកម្មឌីជីថលដ៏ច្រើនសន្ធឹកសន្ធាប់។ កំណត់ត្រាវិនិយោគច្បាស់លាស់របស់ក្រុមហ៊ុន Smart នៅក្នុងបណ្តាញកម្ពុជារបស់ខ្លួន ត្រូវបានបញ្ជាក់ តាមរយៈពានរង្វាន់ផ្តល់សេវាទូរស័ព្ទ 4G LTE ដ៏ល្អបំផុតប្រចាំឆ្នាំ២០១៧ ដែលកំណត់ដោយអ្នកចូលរួមក្នុងការស្ទង់មតិ IDG ចំនួន១.២៥០០នាក់។
- Metfone (មិត្តហ្វូន) គឺជា «អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតសម្រាប់គេហដ្ឋាន» មានអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារជាង៣៥ភាគរយ នៅកម្ពុជាដែលប្រើប្រាស់សេវាកម្ម Metfone អតិថិជនស្ទើរតែទាំងអស់ពេញចិត្តនឹងថ្លៃសេវាកម្មដែលពួកគេបានបង់។ លើសពីនេះទៅទៀត
សេវា គឺមានភាពនឹងនរ។ ជាចុងបញ្ចប់ សេវាបំរើអតិថិជនគឺជាកត្តាចំបងដែលធ្វើឱ្យមិត្តហ្វូនជោគជ័យ ក្នុងវិស័យអ៊ីនធឺណេត។
- Ezecom ( អ៊ីហ្ស៊ីខម) គឺជា «អ្នកផ្តល់សេវាកម្មអ៊ីនធឺណិត (ISP) ល្អបំផុតសម្រាប់ពាណិជ្ជកម្ម» ក្រុមហ៊ុន Ezecom បានគ្របដណ្តប់វិស័យសហគ្រាស ជាមួយអ្នកប្រើប្រាស់ ជាង៥០ភាគរយ។ ល្បឿនអ៊ីនធឺរណែត គឺជាកត្តាចំបងមួយដែលធ្វើឱ្យ Ezecom ក្លាយទៅជាសេវាអ៊ីនធឺណិតឈានមុខគេសម្រាប់សហគ្រាសនៅក្នុងប្រទេសកម្ពុជា ក្រៅពីនេះក្រុមហ៊ុនអ៊ីហ្ស៊ីខមក៏ផ្តោតផងដែរ ទៅលើសេវាកម្មអតិថិជនដែលធ្វីអោយអតិថិជន ជាច្រើនពេញចិត្ត។
សន្និសីទអន្តរជាតិ 4G LTE អន្តរជាតិលើកទី៣នៅឆ្នាំនេះគឺ «ការប្រែក្លាយសក្ដានុភាពរបស់ 4G/LTE ដើម្បីជំរុញបដិវដ្ដិនៃប្រព័ន្ធ IOT ជាមួយវាគ្មិននិងក្រុមពិភាក្សាពីនិយតករ អ្នកប្រឹក្សាជំនាញ និងអាជីវករ»។ ក្រៅពីសន្និសីទនេះមាន៧កន្លែង បង្ហាញបច្ចេកវិជ្ជាទូរគមនាគមន៍ថ្មី ពីអត្ថប្រយោជន៍ក្នុងការទំនាក់ទំនងអាជីវកម្មនិងការវិនិយោគ៕