(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ រថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះអនុវត្តត្រួតពិនិត្យរកមើលមុខទំនិញ សាច់ បន្លែ គ្រឿងសមុទ្រ គ្រឿងទេស ផ្លែឈើ នៅមុខច្រកទ្វារអន្តរជាតិព្រំប៉ៃលិន ខេត្តប៉ៃលិន ប៉ុន្តែជាលទ្ធផល មិនបានរកឃើញសារធាតុគីមី។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានថ្លែងថា នេះជាលើកទី១ហើយ សំរាប់ខេត្តប៉ៃលិន ដែលបានទទួល បានការយកចិត្តទុកពីក្រសួងកាំកុងត្រូល និងក្រសួងពាណិជ្ជកម្ម តែតែគិតគូររាល់បញ្ហាសុវត្ថិភាព របស់ប្រជាពលរដ្ឋគ្រប់រូប។
លោកបន្តថា «រថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល បានរកមើលទំនិញណាដែលលាយផ្សំជាមួយសារធាតុគីមី ដូចជា៖ បន្លែ ត្រី សាច់ គ្រឿងសមុទ្រ ផ្លែឈើចម្រុះដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពមនុស្សយើងគ្រប់រូប»។
មន្ត្រីរថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល បានបញ្ជាក់ដូច្នេះថា ថ្ងៃនេះរថយន្តមន្ទីរចល័ត បានមកដល់ខេត្តប៉ៃលិនជាលើកទី១ហើយ ហើយយើងរកមុខ ទំនិញចម្រុះដែលនាំយក មកពីប្រទេសថៃ នៅជាប់បន្ទាត់ព្រំដែនក្បែរគ្នា ក្រែងមានឈ្មួញខិលខូចលួចលាយ ផ្សំសារធាតុគីមីដែលបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
មន្ត្រីរថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល បានបញ្ជាក់បន្ថែមថា ត្រី សាច់ បន្លែ គ្រឿងសមុទ្រ និងទំនិញចម្រុះដែលនាំចេញពីប្រទេសថៃ គ្មានទេសារធាតុគីមីនោះឡើយ៕